អន្តរជាតិ

ជនរងគ្រោះ ក្នុងវិបត្ដិ វេណេស៊ុយអេឡា សង្ឃឹមនៅលទ្ធភាព នៃអាណត្តិទី២ របស់លោកម៉ាឌូរ៉ូ

ការ៉ាកាស៖ បុគ្គលិកដឹកជញ្ជូនសាធារណៈ ដែលមិនមានប្រាក់គ្រប់គ្រាន់ ដើម្បីចិញ្ចឹមខ្លួនឯង វេជ្ជបណ្ឌិត ដែលមើលអ្នកជំងឺ របស់លោក ស្លាប់ដោយសារ តែខ្វះថ្នាំពេទ្យ សមាជិកសភាគ្មាននីតិប្បញ្ញត្តិ ៣ជំនាន់ គ្រួសារមួយដែលធ្វើសង្គ្រាម – បញ្ជីជនរងគ្រោះ នៃវិបត្តិរបស់ វ៉េណេស៊ុយអេឡា មានរយៈពេលយូរ បានសម្ដែងនូវភាព អស់សង្ឃឹម សម្រាប់អាណត្ដិទី២ របស់មេដឹកនាំលោក ម៉ាឌូរ៉ូ ។

ពួកគេមកពីគ្រប់ស្រទាប់នៃជីវិត ហើយខ្លាចនូវការរំពឹងទុករយៈពេល ៦ឆ្នាំទៀតក្រោមការដឹកនាំ របស់លោកប្រធានាធិបតីនីកូឡា ម៉ាឌូរ៉ូ ។

ទោះជាយ៉ាងណាក៏ដោយមេដឹកនាំវ័យ ៥៦ ឆ្នាំរូបនេះ នឹងស្បថក្នុងអាណត្តិ ៦ឆ្នាំទៀត នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានឈ្នះការបោះឆ្នោត ប្រធានាធិបតីកាលពីខែឧសភា ដែលត្រូវបានគេបដិសេធថា មិនស្របច្បាប់ដោយសហគមន៍អន្ដរជាតិ ភាគច្រើនដោយសារតែខ្លួនមិនមានសេរីភាព យុត្តិធម៌ ឬមានតម្លាភាព ។

គណបក្សប្រឆាំង បានធ្វើពហិការមិនចូលរួមការបោះឆ្នោតនេះ ដោយបន្ទោសលោក ម៉ាឌូរ៉ូ ចំពោះវិបត្តិនយោបាយ សេដ្ឋកិច្ច និងមនុស្សធម៌ ដែលបានគ្របដណ្តប់ ប្រទេសសម្បូរប្រេងមួយនេះ ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top