កីឡា

អភិបាលខេត្ត២៥រូប ក្លាយជាសមាជិក នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា អាណត្តិថ្មី ឆ្នាំ២០១៩-២០២៣

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអនុប្រធាន សហព័ន្ធកីឡា ទូកកានូ និងរ៉ូវីងកម្ពុជា តំណាងសម្តេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា អញ្ជើញជាកិត្តិយស ចូលរួមបើកមហាសន្និបាត បញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០១៩-២០២៣សហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ក្នុងឳកាសមហាសន្និបាត អាណត្តិទី៤ ឆ្នាំ២០១៩-២០២៣ថ្មីនេះ មានសមាជិកចំនួន៣៣រូប សម្តេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជាដដែល ក្នុងនោះលោកអភិបាលខេត្តចំនួន២៣រូបក្លាយជាសមាជិករបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជា ចំណែកលោក ឃួង ស្រេង ជាអនុប្រធាន លោកម៉ៅ ភិរុណ ជាអនុប្រធាន លោក ជា ប៊ុនហេង ជាអគ្គលេខាធិការ នៃសហព័ន្ធកីឡាទូកកានូ និងរ៉ូវីងកម្ពុជាថ្មី និងកញ្ញា មាស តឿ ជាអគ្គហេរញ្ញឹក៕

ដោយ៖លី ភីលីព

Facebook Comments

To Top