កីឡា

កីឡាការិនី វាយកូនបាល់ជប៉ុន Naomi Osaka កាន់តែខ្លាំងឡើង ក្នុងព្រឹត្តិការណ៍ Grand Slam

ម៉េលឌិន៖ ម្ចាស់ជើងឯកនៃពានរង្វាន់ US Open កីឡាការិនីវាយកូនបាល់ជប៉ុន Naomi Osaka កំពុងតែមានត្រៀម ខ្លួនក្លាយជាជើងឯក Grand Slam ថ្មីបំផុតនៃកីឡា វាយកូនបាល់ពិភពលោក ក្រោយពីនាងធ្វើបានយ៉ាងល្អ ក្នុងការឈានជើងចូលទៅប្រកួត Australian Open យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ ។

តារាជប៉ុនមកដល់ទីក្រុងមែលប៊នក្នុងនាមជាកីឡាការិនីវាយកូនបាល់លំដាប់លេខ៤ បន្ទាប់ពីជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលមួយ​ទៅលើកីឡាការិនីវាយកូនបាល់អាមេរិក Serena Williams នៅ Flushing Meadows ដោយសារតេទម្រង់លេងរបស់កីឡាការីនីវ័យ២១ ឆ្នាំល្អលើទីលាន។

ការប្រកួតរបស់ Osaka បានបង្ហាញពីការក្លាយជាកីឡាការិនីជប៉ុន ដំបូងគេដែលឈ្នះមេដាយធំមួយ នាពេលខាងមុខនេះ គឺពានរង្វាន់ Australian Open នេះតែម្តង៕

ដោយ៖លី ភីលីព

Facebook Comments

To Top