សេដ្ឋកិច្ច & អចលនទ្រព្យ

សង្គ្រាមពាណិជ្ជកម្មធ្វើឲ្យ គ្មានទូរស័ព្ទ 5G៖ ឆ្នាំ២០១៩ក្រុមហ៊ុន Apple អាចទទួលដំណឹងកាន់តែអាក្រក់ឬ

អាមសេរិក៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានកាត់បន្ថយការងាររបស់ខ្លួននៅក្នុងប្រទេសចិននៅឆ្នាំនេះ ខណៈក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ប្រឈមមុខ នឹងការគំរាមកំហែងនៃការហាមឃាត់ការបញ្ជាទិញដោយតុលាការលទ្ធផលមិនច្បាស់លាស់នៃការពិភាក្សាសង្គ្រាម និងការដាក់ឲ្យដំណើរការបណ្តាញ 5G ថ្មីដោយរកឃើញខ្លួនឯងនៅ ពីក្រោយគូប្រជែងដូចជាក្រុមហ៊ុន Huawei និង Samsung នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ទស្សនវិស័យដ៏ស្មុគស្មាញនេះបានបង្កជាបញ្ហាប្រឈមមួយសម្រាប់ក្រុមហ៊ុន Apple ខណៈវាមានគោលបំណងធ្វើឲ្យមានសុភមង្គលឡើងវិញ ក្រោយពីភាពទន់ខ្សោយរបស់ខ្លួន នៅប្រទេសចិន ព្រមទាំងធ្វើឲ្យមានការធ្លាក់ចុះនៃការព្យាករលក់នៅលើពិភពលោករបស់ខ្លួនដោយបានធ្លាក់ចុះ ៧៥ ពាន់លានដុល្លារពីការវាយតម្លៃទីផ្សារ និងទីផ្សារសកលលោក។

លោក Cook បានប្រាប់អ្នកវិនិយោគថា ការធ្លាក់ចុះយ៉ាងខ្លាំងទៅលើការអនុវត្តរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន គឺជាការធ្លាក់ចុះយ៉ាងខ្លាំងជាងការរំពឹងទុកនៅក្នុងសេដ្ឋកិច្ច របស់ប្រទេសដែលកាន់តែធ្ងន់ធ្ងរ ដោយសារផលប៉ះពាល់នៃភាពតានតឹងពាណិជ្ជកម្មរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង៕

ដោយ៖ លី ភីលីព

Facebook Comments

To Top