អន្តរជាតិ

នាវាទ័ពជើងទឹកអាមេរិក ធ្វើដំណើរក្នុងដែនសមុទ្រចិនខាងត្បូង ស្របពេលមានកិច្ចពិភាក្សា ពាណិជ្ជកម្មជាមួយប៉េកាំង

បរទេស៖ នាវាពិឃាតបំពាក់មីស៊ីលសហរដ្ឋអាមេរិកមួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើដំណើរនៅក្បែរប្រជុំកោះប៉ារ៉ា សែលដែលមានជម្លោះ នៅដែនសមុទ្រចិនខាងត្បូង ស្របពេលដែលមន្ត្រីអាមេរិកជួបជាមួយមន្ត្រីចិន នៅក្នុងទីក្រុងប៉េកាំង ពិភាក្សាគ្នាក្នុងអំឡុងពេលផ្អាកសង្គ្រាមជំនួញ។

លោក Rachel McMarr ជាមន្ត្រីកងនាវាប៉ាស៊ីហ្វិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាពិឃាត ដែលធ្វើប្រតិបត្តិការសេរីភាពនាវាចរណ៍ កំពុងតែធ្វើដំណើរក្នុងចម្ងាយ ១២ម៉ាយពីប្រជុំកោះប៉ារ៉ាសែល ដើម្បីប្រជែងនឹងការអះអាងកម្មសិទ្ធិដែនសមុទ្រដ៏គឃ្លើន។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ លោក McMarr បានមានប្រសាសន៍បន្តទៀតថា ប្រតិបត្តិការនេះ គឺមិនមែននិយាយ អំពីប្រទេសណាមួយ ឬក៏ដើម្បីបង្កើតជាសេចក្តីថ្លែងការណ៍នយោបាយនោះទេ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top