កីឡា

ជើងខ្លាំង៥៤ក្រុម​ ណាត់ជួបនៃព្រឹត្តិការណ៍ប្រកួត Tiger Street Football Festival 2019 នៅមណ្ឌលក្រុងព្រះសីហនុ

ព្រះសីហនុ៖ នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩នេះ ក្រុមបាល់ទាត់ក្នុងសាលជើងខ្លាំង ចំនួន៥៤ក្រុមណាត់ជួប នៃព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2019 នៅឆ្នេរអូឈើទាល ក្រុងព្រះសីហនុក្នុងចំណោម ៥៤ក្រុម នឹងចម្រុះយកជើងខ្លាំង៦ក្រុម ឈានចូលវគ្គផ្តាច់ព្រ័ត្រដ ណ្តើមជើងឯក នៅរាជធានីភ្នំពេញថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។

លោក ម៉ៃ តុលា អគ្គលេខាធិការរង នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019 លើកទី៧នេះ គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលនាំមកឲ្យប្អូនៗទំាងអស់គ្នា ចូលរួមសម្តែងនូវសមត្ថភាព ក្តីសប្បាយរីករាយ និងភាពខ្លាំងក្លារបស់ខ្លួន ការគោពរ ការរាប់អានគ្នា ចងសម្ព័ន្ធភាព គ្នាទៅវិញទៅមក នេះជាអ្វីដែលសំខាន់ ក្នុងព្រឹត្តិការណ៍។ តាំងនាម ឲ្យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សូមថ្លែងអំណរគុណ ដល់ក្រុមហ៊ុនស្រាបៀរ Tiger និងសហការីទំាងអស់ បានសហការចាប់តាំងពីឆ្នាំទី១រហូត ដល់ឆ្នាំទី៧ ទទួលបានជោគជ័យ។

លោក Heui Mun You នាយកគ្រប់គ្រង ទីផ្សារផលិតផល ក្រុមហ៊ុនស្រាបៀរ Tiger បានមានប្រសាសន៍ថា សូមស្វាគមន៍ការប្រកួតបាល់ទាត់ Tiger Street Football Festival 2019លើកទី៧ នៅក្រុងព្រះសីហនុ ហើយការប្រកួត បានត្រឡប់វិញមកកាន់តែធំ កាន់តែអស្ចារ្យ ដែលមានការប្រកួតកើនឡើង រហូតដល់៩ខេត្ត/ក្រុង ទូទាំងប្រទេសចួលរួម ជាមួយទឹកប្រាក់សរុប ៥០,០០០ដុល្លារអាមេរិក ព្រមទាំងជួបផ្ទាល់ ជាមួយកំពូលតារាបាល់ទាត់ អន្តរជាតិ Ronaldinho នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមជើងឯក នៅរាជធានីភ្នំពេញ ថ្ងៃទី ១៦-១៧ មីនាខាងមុខនេះ។

លោកនាយកគ្រប់គ្រង ទីផ្សារផលិតផលបន្ថែមទៀតថា យើងខ្ញុំសូមថ្លែងអំណរគុណ ដល់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានជួយផ្នែកជំនាញបច្ចេកទេស ចាប់តាំងពីពេលចាប់ផ្តើមបង្កើត ព្រឹត្តិការណ៍នេះឡើង។ កីឡាករទំាងអស់ត្រូវសម្តែងចេញ នូវភាពក្លាហាននៅលើទីលាន ប្រកួតដើម្បីក្លាយជាជើងឯក Tiger Street Football Festival 2019 ៕

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ ប្រកួតបាល់ទាត់Tiger Street Football Festival 2019 សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរTiger៖ WWW.facebook.com/TigerBeerkH#TSFF2019
ពិសាដោយការទទួលខុសត្រូវ

Facebook Comments

To Top