អន្តរជាតិ

ចិនគួរគិតឲ្យបាន២ដង មុនគំរាមវាយប្រហារអាមេរិក

បរទេស៖ ប្រទេសចិនកំពុងក្បត់នឹងកម្រិតនៃការព្រួយបារម្ភជាយុទ្ធសាស្រ្ត ដែលមិនទាន់បានមើលឃើញនៅឡើយ អំពីផលប៉ះពាល់នៃការសង្គ្រាមពាណិជ្ជកម្ម និងការវិលត្រឡប់ ទៅតួនាទីមហាអំណាចប្រវត្តិសាស្រ្តរបស់ខ្លួន នៅក្នុងតំបន់អាស៊ី ដែលវាហាក់ដូចជាបានជាប់គាំងរួចទៅហើយនោះ។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែធ្នូ លោក Lou Yuan ដែលជាអនុឧត្តមនាវីឯករបស់ចិន នៅក្នុងសន្និសីទពាណិជ្ជកម្មយោធា គឺបានប្រកាស ថាអ្វីដែលសហរដ្ឋអាមេរិកព្រួយបារម្ភបំផុតគឺទាហានស្លាប់និងរបួសច្រើន ហើយថាវិធីដែលងាយស្រួលបំផុតដើម្បីកម្ចាត់ គូប្រជែងចម្បងរបស់ចិន គឺបាញ់ពន្លិចនាវាដឹកយន្តហោះអាមេរិកចំនួន២គ្រឿង ដោយនឹងសម្លាប់មនុស្សជាង ១០.០០០នាក់ ដែលកំពុងធ្វើដំណើរ។ នៅពេលរឿងនេះ បានកើតឡើងនោះ លោក Lou Yuan បានប្រកាសថា “យើងនឹងមើលឃើញពីរបៀបដែលអាមេរិកភ័យខ្លាច” ។

សូមជម្រាបផងដែរថា សេចក្តីថ្លែងរបស់លោក Lou Yuan គឺបានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានគំរាមថា ត្រៀមជម្រើសចាត់វិធានការចាំបាច់ ដើម្បីធានាឱ្យមានការបង្រួបបង្រួមដោយសន្តិភាពជាមួយកោះតៃវ៉ាន់ ជាកោះលទ្ធិប្រជាធិបតេយ្យដែលបានគ្រប់គ្រងខ្លួនឯងដោយឡែកពីប្រទេសចិនតាំងពីឆ្នាំ ១៩៤៩ ។ ។

លោកស៊ីបានបន្ថែមទៀតថា ក្រុងប៉េកាំងមានឆន្ទៈ “ប្រយុទ្ធប្រឆាំងនឹងការប្រយុទ្ធបង្ហូរឈាមប្រឆាំងនឹងសត្រូវរបស់យើង” ហើយការព្យាករណ៍ដោយគំរាមថា “ការបង្រួបបង្រួមគឺ ជានិន្នាការប្រវត្តិសាស្រ្ត និងជាផ្លូវត្រឹមត្រូវ ចំណែកឯករាជ្យរបស់កោះតៃវ៉ាន់គឺជាសេចក្តីស្លាប់នៅចុងបញ្ចប់៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top