តារា

អីយ៉ាស! ម្ចាស់ពាន the Voice Kids ទេព ពិសិដ្ឋ ចិត្តល្អម៉្លេះ​ ដឹកយកនាំយក ទឹកក្រូច IZE (អាយស៍) ១ឡាន ទៅចែកឲ្យ សិស្សសាលាជាង ៦ពាន់នាក់ ក្នុងកម្មវិធី IZE Surprise!

ភ្នំពេញ៖ ៥៥ ថ្ងៃ បន្ទាប់ពីកម្មវិធី ប្រឡងចម្រៀងកុមារ the Voice Kids រដូវកាលទី ២ ដែលឧបត្ថមផ្តាច់មុខ ដោយទឹកក្រូច អាយស៍ និង ទឹកបរិសុទ្ធកម្ពុជា បានកន្លងផុតទៅ ឥឡូវនេះ ម្ចាស់ពានកុមារា ទេព ពិសិដ្ឋ រួមជាមួយបេក្ខជន វគ្គផ្តាច់ព្រាត់ទាំង ៥នាក់ និង កំពូលពិធីករ ពិធីការនី ប្រចាំកម្មវិធីទាំង ២រូប បានចាប់ផ្តើម ហើយនៅតែបន្ត សកម្មភាពសង្គមរបស់ខ្លួន យ៉ាងសកម្ម តាមរយៈដោយមានការជ្រោមជ្រែង ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជិជីស ដូចជាការដោយនាំយក​ ទឹកក្រូចអាយស៍ ទឹកបរិសុទ្ធកម្ពុជា និង សំភារៈសិក្សាផ្សេងៗ ទៅឧបត្ថមជូនសិស្សក្រីក្រ នៅសាលាដូង ។

ហើយថ្មីៗនេះ យើងបានទទួលព័ត៌មានថា កុមារា ទេព ពិសិដ្ឋ រួមជាមួយ បេក្ខជនទាំង ៥ នាក់ទៀត និង ពិធីករ ពិធិការនីទាំង ២ បានបន្តទៅជួបប្រាស្រ័យផ្ទាល់ ក្នុងកម្មវិធី IZE Surprise! ជាមួយយុវសិស្ស សាលាប្រមាណជាង ៦០០០ នាក់ ពីសាលាវិទ្យាល័យចំនួន ៣ ទីតាំងផ្សេងៗគ្នា ក្នុងទឹកដីខេត្តកណ្តាល ដែលរួមមាន វិទ្យាល័យជ័យវរ្ម័នទី ៧ វិទ្យាល័យដីឥដ្ឋ វិទ្យាល័យព្រែកស្លែង ក្នុងគោលបំណង រួមគ្នានឹងអគ្គនាយក្រុមហ៊ុនខ្មែរ ប៊ែវើរីជិស ។

តាមការបញ្ជាក់ពីលោក លាង ម៉េង អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីជិស បានមានប្រសាសន៍ថា “ការជួយទំនុកបម្រុង ដល់ម្ចាស់ពាន the Voice Kids រដូវកាលទី ២ កុមារា ទេព ពិសិដ្ឋ និង បេក្ខជនទាំង ៥ នាក់ទៀត រួមទាំងពិធីករ ពិធីការនី អោយបានជួបផ្ទាល់ ជាមួយអ្នកគាំទ្ររបស់ពួកគេ ក្នុងកម្មវិធី IZE Surprise! គឺ ដើម្បីបង្កើតឱកាស អោយយុវសិស្សដែលចូលចិត្ត ទស្សនាកម្មវិធីប្រឡងចម្រៀង កុមារ the Voice Kids និង គាំទ្របេក្ខជន ក្នុងរបស់ពួកគេឃើញគ្នាផ្ទាល់ សន្ទនាផ្ទាល់ ជាមួយអ្នកគាំទ្រ ថតរូបរួមគ្នា ច្រៀងរួមគ្នាទុកជាអនុស្សាវរីយ រវាងអ្នកគាំទ្រ និង បេក្ខជននីមួយៗ។”

លោកបន្ថែមទៀតថា “ការប្រាស្រ័យជួបមុខគ្នា ផ្ទាល់នេះ អាចជាការលើកទឹកចិត្តដ៏ល្អ និងផ្តល់ភាពសប្បាយរីករាយ និង ស្នាមញញឹម ដល់យុវសិស្សជាង ៦០០០ នាក់នោះ ដោយសារវាជាឱកាស ដ៏កម្រក្នុងការជួបផ្ទាល់ ជាមួយបុគ្គលល្បីៗ យ៉ាងដូច្នេះ។”

លោកបញ្ចប់កិច្ចសម្ពាសន៍ ដោយបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះថា “ខ្ញុំសង្ឃឹមថាការឧបត្ថមរបស់ យើងពីទឹកក្រូចអាយស៍ និង ទឹកបរិសុទ្ធកម្ពុជា ទៅដល់កម្មវិធី ប្រឡងចម្រៀងកុមារ the Voice Kids និង ជំនួបផ្ទាល់នេះ អាចនឹងរួមចំនែក ក្នុងបណ្តុះបណ្តាល និងបង្កើនសមត្ថភាពកុមារកម្ពុជា លើវិស័យសិល្បៈជាពិសេស ទេព្យកោសល្យ ខាងច្រៀងតែម្តង។”
ហើយតាមរយៈ ការប្រាស្រ័យជួបផ្ទាល់នេះ ម្ចាស់ពានខាងលើ រួមជាមួយ បេក្ខជនទាំងប្រាំរូប និង ពិធីករ ពិធីការនីក៏បានពាំនាំ នូវទឹកក្រូចអាយស៍ជាង ៦០០០ កំប៉ុងទៅចែកជូនដល់ យុវសិស្សទាំងអស់ផងដែរ ហើយសាលានីមួយៗ ក៏ទទួលបានការឧបត្ថម ទឹកក្រូចអាយស៍ ចំនួន ៣០ កេះ ពីលោកអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជិសផងដែរ ។  ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជាក្រុមហ៊ុនវិនិយោគដោយកូនខ្មែរ ១០០% ហើយក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធក្រុមហ៊ុន ជីប ម៉ុង ដោយផលិតស្រាបៀរកម្ពុជា ស្រាបៀរអ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរគូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹកផ្លែឈើជូប (Joop) ភេសជ្ជៈប៉ូវកម្លាំងវើក (Wurkz) និងទឹកសុទ្ធកម្ពុជា (Cambodia Water)៕ ដោយ៖ ហុង

Facebook Comments

To Top