អន្តរជាតិ

ប្រធានាធិបតីចិន អំពាវនាវឲ្យមាន ការបង្រួបបង្រួមគ្នា ដោយសន្តិភាព ជាមួយតៃវ៉ាន់

បរទេស៖ លោកប្រធានាធិបតីចិន ស៊ី ជីនពីន នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា តៃវ៉ាន់នឹងរួបរួមគ្នាជាមួយប្រទេសចិន ហើយនិងបានព្រមានមិនឲ្យ ប្រទេសក្រៅជ្រៀតជ្រែកលូកដៃចូល ជាមួយនឹងកិច្ចការ ក្នុងប្រទេសរបស់លោក។

ប៉ន្តែយោងតាមប្រភពព័ត៌មានពីកាសែត UPI បានឲ្យដឹងថា លោក សី ជីនពីង មិនបានបដិសេធ ចំពោះការប្រើប្រាស់កងកម្លាំងយោធា ទៅលើកោះតៃវ៉ាន់នោះទេ ហើយលោកបានហៅភាព ឯករាជ្យសម្រាប់តៃវ៉ាន់ ថាជាការស្លាប់។

គួរបញ្ជាក់ថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានបដិសេធមិនទទួលស្គាល់ នូវដំណោះស្រាយ “ប្រទេសចិនតែមួយ” ហើយលោកស្រីនឹងមិនបកថយក្រោយ បើទោះជាចាញ់គូបដិបក្ខ ជាមិត្តរបស់ទីក្រុងប៉េកាំង ក្នងការបោះឆ្នោតឡើងវិញក៏ដោយ ៕

ប្រែសម្រួល៖ ប៉ាង កុង

Facebook Comments

To Top