អន្តរជាតិ

ឯកអគ្គរដ្ឋទូតអាមេរិក ទៅសួរសុខទុក្ខ ពលរដ្ឋអាមេរិក ដែលជាប់ឃុំនៅរុស្ស៊ី

បរទេស ៖​ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅប្រទេសរុស្ស៊ី លោក Jon Huntsman នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ ទើបបានជួបជាមួយលោក Paul Whelan ជាពលរដ្ឋអាមេរិកមួយរូប ដែលជាប់ឃុំនៅក្នុងទីក្រុងមូស្គូ ចាប់តាំងពីថ្ងៃសុក្រមកម្ល៉េះ ដោយជាប់ចោទពីបទស៊ើបការណ៍សម្ងាត់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ មន្ត្រីនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកមួយរូប បាននិយាយថា “លោកឯកអគ្គរដ្ឋទូត Huntsman បានបង្ហាញនូវការគាំទ្រចំពោះលោក Whelan និងផ្តល់ឲ្យជំនួយរបស់ស្ថានទូត”។

គួរបញ្ជាក់ថា យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមគ្រួសាររបស់លោក Whelan បានច្រានចោលនូវការចោទប្រកាន់របស់ប្រទេសរុស្ស៊ី លោកពាក់ព័ន្ធនឹងការធ្វើចារកម្ម៕
ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top