អន្តរជាតិ

អ្នកនាំពាក្យប្រធានមន្ទីរប៉ង់តាហ្គោន​ លាលែងតំណែង​ ស្របពេលមានការស៊ើបអង្កេតផ្ទៃក្នុង

វ៉ាស៊ីនតោន៖​ អ្នកនាំពាក្យកំពូលរបស់ ក្រសួងការពារជាតិលោកស្រី Dana White បានលាឈប់ពីតំណែងរបស់លោកស្រី​ ក្នុងពេលមានការចោទប្រកាន់ថា​ លោកបានធ្វើបាបបុគ្គលិក​ អំឡុងពេលបំពេញការងារ។

លោកស្រីបានឲ្យដឹងថា​ “ខ្ញុំពេញចិត្តក្នុងការផ្តល់ ឱកាសដល់ខ្ញុំដោយរដ្ឋបាលនេះ​ ដើម្បីបម្រើជាមួយលោក Jimis Mattis សមាជិកសេវាកម្មរបស់ យើង​ និងជនស៊ីវិលទាំងអស់​ ដែលគាំទ្រពួកគេ​ វាគឺជាកិត្តិយស​ និងឯកសិទ្ធិរបស់ខ្ញុំ” ។

ការលាលែងពីតំណែងនេះ បានកើតឡើងជាច្រើនម៉ោងបន្ទាប់ពីការចាកចេញ របស់ Mattis វាមិនច្បាស់ទេថាតើហេតុអ្វី បានជាលោកស្រី បោះបង់ចោល​ ប៉ុន្តែរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា​ លោកស្រីបានស្ថិតក្រោម ការស៊ើបអង្កេតផ្ទៃក្នុងចាប់តាំងពី ខែឧសភា​ ពីលើការចោទប្រកាន់ មិនត្រឹមត្រូវចំពោះបុគ្គលិក៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top