សន្តិសុខ និង សង្គម

រថយន្តកុងតឺន័រ បុកម៉ូតូ២នាក់ប្ដីប្រពន្ធ បណ្ដាលឲ្យស្លាប់ទាំងពីរ ក្រោមដំណក់ទឹកភ្លៀង

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ មួយបានកើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ ៣ស្ថិតក្នុងភូមិព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នៅម៉ោង៧និង៤០នាទី ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ បណ្តាលឲ្យពីរនាក់ប្តីប្រពន្ធ ត្រូវរថយន្តកុងតឺន័រកិនស្លាប់ ជាង២នាក់យ៉ាងអាណោចអាធម។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ទី១ឈ្មោះ ភក្រ្ដី អាយុប្រហែល៣០ ឆ្នាំ មានមុខរបរជាជាងកាត់សក់ និងទី២ឈ្មោះ និមល់ភេទស្រីអាយុប្រហែល២៥ឆ្នាំជនរង គ្រោះទាំងពីនាក់ជាប្ដីប្រពន្ធ រស់នៅភូមិស្រីសំមូង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ។ជិះម៉ូតូមួយគ្រឿងម៉ាកស្គុពីសេរីឆ្នាំ២០១៨ពណ៌ ក្រហមពាក់ស្លាកលេខភ្នំពេញ 1GV9379 ។ រថយន្តបង្ករម៉ាកកុងតឺន័រពាក់ស្លាកលេខភ្នំពេញ3R3983 អ្នកបើកបររត់គេចខ្លួនបាត់។

នគរបាលបានបន្តថា មុនពេលកេីតហេតុម៉ូតូនិងរថយន្ថបេីកបរបញ្ច្រាស់ទិញគ្នាពីខាងកេីតទៅលិចលុះមកដលចំនុចកេីតរថយន្ថបានបេីកទៅបុកម៉តូពេញទំហឹងបណ្ដាយអោយជនរងគ្រោះទាំងពីអ្នកប្ដីប្រពន្ធស្លាប់នៅនិងកន្លែងកេីតហេតុតែម្ដង រីឯអ្នកបើកបររថយន្ថបង្ករក្រោយពីកេីតហេតុបានរត់គេចខ្លួនបាត់។

បច្ចុប្បន្ន រថយន្តនិងមូតូត្រូវបាននគរបាលចរាចរយកទៅរក្សាទុក រីឯសពត្រូវបានប្រគល់អោយក្រុមគ្រួសារយក ទៅធ្វេីបុណ្យតាមប្រពៃណី៕

 

 

 

 

Facebook Comments

To Top