អន្តរជាតិ

ពូទីនលើកសរសើរ អំពីទំនាក់ទំនង ជាមួយនឹងចិន ក្នុងឧិកាសឆ្នាំថ្មី

មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី៣១ខែធ្នូនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន បានធ្វើការផ្ញើរសារស្វាគមន៍បុណ្យណូអែល និងឆ្នាំថ្មីដល់ប្រមុខរដ្ឋ នៃបណ្តាប្រទេសជាច្រើន និងមេដឹកនាំ អង្គការអន្តរជាតិនានា។

យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់វិមានក្រឹមឡាំង ក្នុងនោះលោកពូទីនបានផ្ញើលិខិត​ជូនពរលោកស៊ីជីនពីងប្រធានាធិបតីចិន​ ឲ្យមានសុខភាពល្អ សុភមង្គលនិងជោគជ័យ គ្រប់បែបយ៉ាង ហើយក៏បានទាំងជូនប្រជាជនចិនទាំងមូល មានសុភមង្គលនិងភាពរុងរឿង។

លោកក៏បានកោតសរសើរផងដែរ នូវភាពជាដៃគូដែលមានមូលដ្ឋាន លើជំនឿទុកចិត្តដ៏ទូលំទូលាយ និងទំនាក់ទំនងជាយុទ្ធសាស្រ្តរវាងរុស្ស៊ី និងចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការវិជ្ជមាន របស់ពួកគេដោយនិយាយថា ការងាររួមគ្នាប្រកបដោយប្រសិទ្ធភាព នៃភាគីទាំងពីរនឹងបន្តនៅឆ្នាំក្រោយបន្ថែមទៀត។

ចំណែកឯនៅក្នុងសារស្វាគមន៍របស់លោក ដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ត្រាំលោកពូទីន បានគូសបញ្ជាក់ថារុស្ស៊ី អាមេរិក ជាទំនាក់ទំនងដ៏មានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខ និងស្ថិរភាពសកលលោក និងបានអះអាងជាថ្មី នូវការត្រៀមខ្លួន របស់រុស្ស៊ីដើម្បីបន្តការសន្ទនា ជាមួយគ្នានាពេលខាងមុខ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top