ព័ត៌មានជាតិ

ក្រុមឧទ្ទាម ឆ្វេងនិយម៦នាក់ទៀត បាត់បង់ជីវិត ដោយកងកម្លាំង រដ្ឋាភិបាលហ្វីលីពីន

ម៉ានីល: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទទី៣១ខែធ្នូនេះ បានឲ្យដឹងថាយ៉ាងហោចណាស់ មានក្រុមឧទ្ទាមឆ្វេងនិយម៦នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការជាបន្តបន្ទាប់ ដោយយោធាហ្វីលីពីន និងប៉ូលិសកាលពីពេលថ្មីៗនេះ។

លោកវរសេនីយ៍ឯក Noel Detoyato ប្រធានការិយាល័យ កិច្ចការសាធារណៈ នៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីន បាននិយាយថា យោធានិងប៉ូលីស បានចាប់ផ្តើមប្រតិបត្តិការ ជាបន្តបន្ទាប់រួមគ្នាមួយ នៅខេត្ត Negros Occidental នៅភាគកណ្តាលប្រទេសហ្វីលីពីន ចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ ដែលជាលទ្ធផលខ្លួន បានសម្លាប់មនុស្សបាន៦នាក់ នៃក្រុមពួកឧទ្ទាមកងទ័ព ប្រជាជនថ្មីឬហៅកាត់ថា NPA និងការចាប់ខ្លួនមនុស្ស២៤នាក់ ផ្សេងទៀត។

លោក Detoyato បាននិយាយថាប្រតិបត្តិការយោធា និងប៉ូលីសរួមគ្នាមានគោលបំណង ដើម្បីតាមចាប់ខ្លួន ដល់បុគ្គលិកគោលដៅ ចំនួន១០៣ ដែលពាក់ព័ន្ធនឹងសកម្មភាព គ្រឿងញៀនខុសច្បាប់ នៅក្នុងតំបន់នេះ។

ទោះបីជាយ៉ាងណាក៏ដោយគាត់ បាននិយាយថាក្រុមការងារ បានរកឃើញថា៣០ នាក់ នៃពួកគេគឺមនុស្ស ដែលស្ថិតនៅក្នុងនាម ជាសមាជិក NPA ។ គួរបញ្ជាក់ថាNPA គឺជាក្រុមប្រដាប់អាវុធ នៃបក្សកុម្មុយនិស្ត ហ្វីលីពីន ដែលត្រូវបានបង្កើតឡើង តាំងតែពីឆ្នាំ១៩៦៨៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top