ព័ត៌មានជាតិ

កម្មករជិត ២០០នាក់​ឡើង មកភ្នំពេញ ដើម្បីស្វែងយល់ច្បាប់ ស្តីពីការងារ

ភ្នំពេញ៖ កម្មករ-កម្មការិនីប្រមាណ ជាជិត២០០នាក់ មកពីខេត្តត្បូងឃ្មុំ និងព្រៃវែង បានធ្វើដំណើរមកកាន់ រាជធានីភ្នំពេញ ដើម្បសិក្សាស្វែងយល់ អំពីច្បាប់ ស្តីពី ការងារ និងប្រកាសស្តីពីការទូទាត់ប្រាក់បំណាច់ ។

យោងតាមហ្វេសប៊ុករបស់លោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្ពុជា នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា “សម្ព័ន្ធសហជីពចលនាកម្មករ បានទទួលស្វាគមន៍បងប្អូនកម្មករ មកពីខេត្តត្បូងឃ្មុំ និងព្រៃវែង ដែលធ្វើដំណើរមកកាន់ទីស្នាក់ការ សហភាពនៅភ្នំពេញដោយផ្ទាល់ ប្រមាណជាជិត២០០នាក់ ដើម្បស្វែងយល់អំពី ច្បាប់ស្តីពីការងារ និងប្រកាសស្តីពីការ ទូទាត់ប្រាក់បំណាច់” ។

លោកបន្តថា កិច្ចប្រជុំនេះដែរ ក៏ស្ថិតនៅក្រោមការឃ្លាំមើល ពីសំណាក់អាជ្ញាធរខេត្តព្រៃ ដែលបានមកឃ្លាំមើលកម្មករ ដល់ទីស្នាក់ការកណ្តាល សហភាពចលនាកម្មករកម្ពុជា ផងដែរ៕

ដោយ នឿត សម្ផស្ស

Facebook Comments

To Top