ព័ត៌មានជាតិ

សមូហកបណ្ឌិត ឡី សុភាព គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស រំលឹកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ

សមូហកបណ្ឌិត ឡី សុភាព ប្រធាន សហគមសហព័ន្ធវិនិយោគិនកម្ពុជា ដែលជាវិស័យឯកជន នាំមុខដ៏សំខាន់ ក្នុងចំណោមដៃគូអភិបឌ្ឍន៍ សំខាន់ៗនានា របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សមាជិក សមាជិក សហគមសហព័ន្ធ វិនិយោគិនកម្ពុជា ដែលមានវិនិយោគិន សហគ្រិន ពាណិជ្ជករ អាជីវករ សិប្បករ យុវជន សូមបង្ហាញនូវ គោលជំហរយ៉ាងរឹងមាំ ដោយឥតងាករេ ក្នុងការគាំទ្រ រាជរដ្ឋាភិបាល អាណត្តិថ្មី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស នៃការរំលឹកខួប ២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ បាននាំឲ្យកម្ពុជា មានសុខសន្តិភាព ពេញបរិបូរណ៍ និងការរីកចម្រើន​ រហូតមកដល់សព្វថ្ងៃនេះ​។

នាឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា ​សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចទាំងទ្វេ ទទួលបាននូវ ជោគជ័យថ្មីៗ ធំធេងថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាពវិបុលភាព និងអភិវឌ្ឍន៍លើគ្រប់វិស័យ ។

ជាថ្មីម្តងតៀត យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រីជាទីស្រលាញ់ទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួន ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមសម្តេចទាំងទ្វេ មេត្តាទទួលនូវការគោរពជូនពរ ដ៏ខ្ពង់ខ្ពស់ និងស្ម័គ្រអំពី សមូហកបណ្ឌិត ឡី សុភាព ប្រធានសហគមសហព័ន្ធវិនិយោគិនកម្ពុជា ព្រមទាំងសមាជិក សមាជិការទាំងអស់៕

Facebook Comments

To Top