ព័ត៌មានជាតិ

រដ្ឋលេខាធិការ នៃក្រសួងការងារ​ លោក ហេង សួរ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស រំលឹកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ

លោក ហេង សួរ រដ្ឋលេខាធិការ នៃក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី គោរពជូនពរ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស រំលឹកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច (២៩ ធ្នូ ១៩៩៨-២៩ធ្នូ ២០១៨) ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ​អាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ ធំធេងបន្ថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនងត្រ័យ វត្ថុស័ក្កិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតារក្សា​ ព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរ បវរមហាប្រសើរជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើង៕

Facebook Comments