ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធនធានទឹក លោក លឹម គានហោ គោរពជូនពរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាស រំលឹកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ

លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោកស្រី ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ គោរពជូនពរ និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស រំលឹកខួប២០ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ របស់សម្តេច (២៩ ធ្នូ ១៩៩៨-២៩ធ្នូ ២០១៨) ។

សូមសម្តេចអគ្គមហាសេនាបតីតេជោ ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ​អាយុយឺនយូរ និងសូមទទួលបាននូវជោគជ័យថ្មីៗ ធំធេងបន្ថែមទៀត ក្នុងការបន្តដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅរកសុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។

ឆ្លៀតឱកាសដ៏វិសេសថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនងត្រ័យ វត្ថុស័ក្កិសិទ្ធិ ទាំងអស់ក្នុងលោក និងទេវតារក្សា​ ព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរ បវរមហាប្រសើរជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ប្រកបដោយពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើង៕

Facebook Comments

To Top