តារា

នេះរូបពិតបុរសជើងខ្លាំង ​ដែលជះស្រាបៀរដាក់ កញ្ញាទេព បូព្រឹក្ស

ភ្នំពេញ ៖ ​រឿង​កញ្ញា ទេព បូព្រឹក្ស កំពុងល្បីខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសបុក និងមានការងឿងឆ្ងល់ថា តើជនដៃដល់ជាអ្នកណា ដែលបានធ្វើរឿង​មិនគប្បី​ជះស្រាបៀរ និងគប់កំប៉ុងសា្របៀរ​​មកលើនាង ពេលកំពុងច្រៀង ដោយមិនដឹងមូលហេតុ​។ ថ្មីៗនេះ ​បុរសអសីលធម៌ ត្រូវបានគេស្គាល់ ហើយតាមរយៈ​ហ្វេសប៊ុកថា “Ret Pov” ។ តាមការបញ្ជាក់ ពីមនុស្សស្និទ្ធនិងជនដៃដល់​ថា បុរសរូបនេះគ្រាន់តែ ជាមិត្តភក្តិជិតស្និទ្ធនឹងម្ចាស់ហាងប៉ុណ្ណោះ គឺមិនមែនជាកូនម្ចាស់ហាងនោះទេ។ ខណៈ​លោកនិងបុរសរូបនោះ កំពុងតែផឹកស៊ី ​ស្រាប់តែបុរសរូបនេះ បានក្រោកដើរចេញពីតុ ​កាន់ស្រាបៀរ​សំដៅទៅឆាកតន្ត្រី ក៏បានជះស្រាបៀរទៅលើទេព បូព្រឹក្ស តែម្តង។

តែទោះជាយ៉ាងណា ចំពោះករណីនេះ ​កញ្ញា ទេព បូព្រឹក្ស ពុំសុខចិត្តចំពោះទង្វើអសីលធម៌ របស់បុរសនោះទេ គឺនាងបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ប្តឹងមនុស្ស៤នាក់ ទី១. បុរសដែលជះស្រាបៀមកលើរូបនាង ទី២. ម្ចាស់ហាង “សមុទ្រ” ទី៣. អ្នករៀបចំកម្មវិធី និងទី៤. ស្ត្រីម្នាក់ដែលអះអាងថា ជាម្តាយរបស់ជនបង្ក ដែលបានទះកំផ្លៀងអ្នករាំផ្ទាល់ខ្លួននាង ៣ដៃ ដោយទាមទារ សំណង១០ម៉ឺនដុល្លារ ហើយសំណងដែលនាងទទួលបាន នាងនឹងយកទៅបរិច្ចាគឲ្យមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកំព្រា ជាដើម។

ចំណែកលោកជំទាវ អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី ញ៉ែម មរកត បានបញ្ជាក់នៅក្នុងគ្រុប សមាគមសិល្បៈស្ម័គ្រចិត្តថា “បិទហាងនេះ ចាប់ខ្លួនជនដៃដល់ និងជនសមគំនិត ទាមទារជំងឺចិត្ត សូមមេត្តាកុំយោគយល់ ហើយក៏អាចប្ដឹងមកក្រសួងកិច្ចការនារី បន្ថែមក៏បានដែរ។
នៅក្រសួងកិច្ចការនារី មានគណៈកម្មាធិការ លើកកម្ពស់សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ ដែលសមាសភាពមានថ្នាក់ដឹកនាំស្ត្រី មកពីគ្រប់ក្រសួងស្ថាប័ន ក្នុងនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានកិត្តិយស”៕

Facebook Comments

To Top