នយោបាយ

នាយករដ្ឋមន្រ្តី សូមអញ្ជើញអ្នកក្លាហាន សម រង្ស៊ី ចូលស្រុក ដើម្បីមកជាប់គុក (មានវីដេអូ)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយតបទៅលោក សម រង្ស៊ី ដោយអញ្ជើញអ្នកក្លាហាន សម រង្ស៊ី ដែលសម្តេច បានហៅអាចង្រៃ និងអាកំសាក ឲ្យចូលស្រុកខ្មែរ ដើម្បីចូលគុក ដោយសម្តេចក៏បានត្រៀម ស្វាគមន៍រួចរាល់ជាស្រេច។

ជំនួបជាមួយកម្មករ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោបានថ្លែងថា “(សម រង្ស៊ី)ផុតឱសានវាទ គឺអញ្ជើញមក បើអ្នកមិនមកទេគឺជាសត្វតិរច្ឆាន ព្រោះពន្ធគាររង់ចាំអ្នកមក ។ សូមអញ្ជើញអ្នកក្លាហានចូលស្រុក ។ មកឥឡូវនេះ មកក៏បាន។ ខ្ញុំផ្តាំអាកាសចរណ៍ទាំងអស់អនុញ្ញាតឲ្យអាជននេះមក អាចង្រៃនេះ ឲ្យវាមក មកចាប់ដាក់គុក ។ ខ្ញុំបានត្រៀមខ្លួនហើយ ។ បើអ្នកមិនមកក្រោយថ្នាក់១មីនា ឆ្នាំ២០១៩ទេ គឺជាសត្វឆ្កែសុទ្ធ គ្រាន់តែព្រុស ឲ្យតែមានរឿងគឺរត់ ៗ។ មនុស្សនេះកំសាកជាទីបំផុត”។

Facebook Comments

To Top