ព័ត៌មានជាតិ

នាយិកាក្រុមហ៊ុន​ Royada ស្នើរឲ្យសុភាពនារីទាំងអស់​ ត្រូវប្រុងប្រយ័ត្ន​ ក្នុងការប្រើប្រាស់ផលិតផល

ភ្នំពេញ៖​ សង្កេតឃើញថាបច្ចុប្បន្ននេះ​ មានការ​លក់ផលិតផល ថែរក្សាសម្រស់ច្រើន​ នៅលើបណ្តាញសង្គម​ ដែលអាចនិយាយបានថា​ ជារឿងមួយដែលពិបាកសម្រាប់​ សុភាពបុរសសុភាពនារី ជ្រើសរើសផលិតផល​ មានគុណភាពនិងត្រឹមត្រូវ​ ដើម្បីប្រើប្រាស់ ឲ្យសាកសមស្បែកមុខ​ និងទទួលបានគុណភាព ល្អមានប្រសិទ្ធិភាព។

នាយិកាក្រុមហ៊ុន​ Royada អ្នកស្រី​ អ៊ុក​ លីដា​ បានប្រាប់ឲ្យដឹងថា​ ក្រុមហ៊ុនគ្រឿងសម្អាង អ្នកស្រីបានដំណើរការ៣ឆ្នាំ ហើយគិតមកដល់ពេលនេះ​ គឺអាចនិយាយបានថាជោគជ័យ​ ហើយក៏មានតំណាងចែកចាយ ជាង១០០នាក់ នៅបណ្តាខេត្តនានា​ ទូទាំងប្រទេស​ ។ ហើយបើនិយាយពីផលិតផល នៅ​ក្នុងក្រុមហ៊ុន​ គឺមានគុណភាពជឿជាក់បាន​ ព្រោះថាក្រុមហ៊ុន អ្នកស្រីមានច្បាប់ អនុញ្ញាតត្រឹមត្រូវ។

នាយិកាក្រុមហ៊ុន​ រូបនេះបានប្រាប់ឲ្យដឹងថា​ ចំនួនអតិថិជនកាន់តែមានច្រើនឡើង​ៗ​ ដោយសារ តែមានភាពជឿជាក់ មកលើក្រុមហ៊ុន និងផលិតផល​ ។ ហេតុដូច្នេះអ្នកស្រី​ ចង់ឲ្យអតិថិជននិងបងប្អូនប្រជាពលរដ្ឋ​ មុនជ្រើសរើសផលិតផល​ប្រើប្រាស់​ គួស្វែងយល់ ពីក្រុមហ៊ុន​ និងផលិតផលឲ្យច្បាស់ជាមុនសិន​ ជៀសវាងមានបញ្ហាលើស្បែកមុខ៕

Facebook Comments

To Top