តារា

តារាកំប្លែង នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាល់ម៉ែត

ភ្នំពេញ ៖ តារាកំប្លែង ដែលតែងតែនាំ សំណើចចែក ជូនប្រជាពលរដ្ឋខ្មែរ មិនចេះរីងស្ងួត លោកធូ ចំរ៉ុង ហៅនាយ សាន ម៉ៅ ពេលនេះកំពុងតែស្ថិត ក្នុងស្ថានភាព សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត អាគារបេះដូង ដោយជំងឺបេះដូង ជំហរនិងហើមសួត ។

យោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក អ៊ឹម ជីវ៉ា ដែលជាសិល្បករមួយរូប នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨បានឲ្យដឹងថា “ពេលនេះតារាកំប្លែង នាយ សាន ម៉ៅ កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីពេទ្យកាល់ម៉ែត អាគារបេះដូង ដោយជំងឺបេះដូង ជំហរនិងហើមសួត ហើយព្រឹកនេះខ្ញុំបានមកសួរសុខទុក្ខ បងសាន ម៉ៅ ទោះជាប្អូនកំពុងមាន ទុក្ខក៏ប្អូនត្រូវតែមកផ្តល់ស្នាមញញឹម កម្លាំងចិត្តជូនបងដែរ ព្រោះសិល្បករបើយើងមានគ្នា តែប៉ុន្មាននាក់ បើយើងមិនចេះស្រលាញ់គ្នា ជួយគ្នាតើអោយទស្សនិកជន គេគាំទ្រយើងម៉េចកើត សូមគោរពរបងអោយ ឆាប់ជាសះស្បើយ មានសុខភាពល្អ និងអាលបានចូលលេងកំប្លែងវិញ” ៕

ដោយ៖ធី លីថូ

Facebook Comments

To Top