ព័ត៌មានជាតិ

អ្នកវិនិយោគចិន បើកវេទិកាកំពូល លើវិស័យសំណង់ដីធ្លី ឆ្នាំ២០១៨នៅកម្ពុជា

ភ្នំពេញ៖ ដើម្បីបង្ហាញពីសក្តានុពល ក្នុងការអភិវឌ្ឍន៍លើវិស័យសំណង់និងដីធ្លី នៅកម្ពុជាអ្នកវិយោគចិន បានបើកវេទិកា កំពូល ស្ដីពីកិច្ចប្រជុំពាណិជ្ជកម្មគ័ងទងអន្តរជាតិ ស្តីពីសំណង់អាគារឆ្នាំ ២០១៨។

លោក ជ័ង ស្យុងមីង អគ្គលេខាធិការវេទិកា ការអភិវឌ្ឍន៍ពាណិជ្ជកម្មគ័ងទង លើវិស័យសំណង់ ដីធ្លីឆ្នាំ២០១៨ បានលើកឡើង ក្នុងវេទិកាកាលពីល្ងាចថ្ងៃទី១៨ ធ្នូ យ៉ាងដូច្នេះថា បច្ចុប្បន្ននេះជនជាតិចិន នៅលើទឹកដីកម្ពុជា មានប្រមាណ១០០ម៉ឺននាក់ បាននិងកំពុងធ្វើការអាជីពរបស់ខ្លូន នៅកម្ពុជាផងដែរ។

លោកបន្តថា ការដែលជនជាតិចិនមកនៅកម្ពុជាច្រើននេះ អាចបញ្ជាក់ថា ទំនាក់ទំនង រវាងប្រទេសចិន និងកម្ពុជាគឺមានភាពស្និទ្ធស្នាល ហើយកម្ពុជាជាប្រទេសរីករាយរាក់ទាក់។ សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ប្រមាណ៧% ជារៀងរាល់ឆ្នាំជាប់គ្នា ដែលតួលេខនេះធ្វើឲ្យកម្ពុជា បានជាប់ចំណាក់ថ្នាក់ទី៦ ដែលវាយតម្លៃដោយធនាគារពិភពលោកថា ជាការអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីមួយលឿន ហើយបើគិតជាមួយប្រទេសអាស៊ាន គឺមានការអភិវឌ្ឍន៍លឿន។

លោកក៏បានលើកឡើងថា បរិមាណនៃការវិនិយោគ ពីក្រុមហ៊ុនក្រៅស្រុកមានទំហំ រហូតដល់២២០០០លានដុល្លារអាមេរិក ក្នុងនោះក្រុមហ៊ុនបានធ្វើការវិនិយោគ នៅក្នុងប្រទេសកម្ពុជា មានចំនួនរហូតដល់៤៤% នៃការវិនិយោគទាំងអស់ផងដែរ ។ ឆ្លងតាមតួលេខនេះ គេឃើញថា ការវិនិយោគរបស់អ្នកវិនិយោគចិន បានឱកាសវិនិយោគច្រើន នៅក្នុងប្រទេសកម្ពុជា ក៏ដូចជា មានសក្តានុពលខ្ពស់។

លោកបានលើកឡើងទៀតថា ការវិនិយោគនេះដែរ អ្នកវិនិយោគចិនបានធ្វើការអភិវឌ្ឍ ទៅលើវិស័យសំណង់ ដោយសហព័ន្ធ បានធ្វើការប្រមូលសហគ្រាស ដែលធ្វើការលើវិស័យសំណង់ មកធ្វើការវិនិយោគនៅកម្ពុជា លើផ្នែកសំណង់ និងអាជីវកម្មផ្សេងៗទៀត ដោយយោងតាមគោលនយោបាយ «ផ្លូវមួយ ខ្សែមួយ» ផងដែរ។

ជាមួយគ្នានោះដែរ លោកក៏បានឲ្យដឹងថា ចំពោះការវិនិយោគ របស់សហគ្រាសគ័ងទងប្រទេសចិន បានធ្វើការវិនិយោគលើវិស័យសំណង់ មានប្រមាណ១ម៉ឺនលានដុល្លារ។ ដោយគោរពតាម«ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ» សហគ្រិនចិន នឹងធ្វើការវិនិយោគ លើវិស័យសំណង់បន្ថែមទៀត ដោយ ផ្តោតលើសំណង់ពណ៌បៃតង គុណភាពសំណង់ និងផ្នែកឌីសាញ …។

លោក ហ៊ឺ ចិន្ថា អគ្គលេខាធិការរង នៃគណៈកម្មាធិការរៀបចំដែនដី នគរូនីយកម្មថ្នាក់ ជាតិ និងជាអគ្គនាយករង នៃអគ្គនាយករដ្ឋានលំនៅឋាន បានលើកឡើងថា កម្ពុជាមានសក្តា នុពលក្នុងការវិនិយោគណាស់ សម្រាប់អ្នកវិនិយោគ។
លោកក៏បានរៀបរាប់ ដំណើរការចាប់ផ្តើមវិនិយោគ អ្នកនិយោគនៅកម្ពុជា ដោយអ្នកវិយោគ ត្រូវធ្វើការស្នើសុំទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ ។

សូមជម្រាបថា វេទិកាការអភិវឌ្ឍន៍ពាណិជ្ជកម្មគ័ងទង លើវិស័យសំណង់ ដីធ្លីឆ្នាំ២០ ១៨មានការចូលរួម ពីតំណាងក្រុមហ៊ុនចិន ប្រមាណជាង៥០ និងតំណាងភាគី ពាក់ព័ន្ធ ជាច្រើនទៀត ក្នុងនោះក៏មានតំណាងរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ ដោយ៖ស សំណាង

Facebook Comments

To Top