សេដ្ឋកិច្ច & អចលនទ្រព្យ

រហូតមកទល់ពេលនេះ​ ក្រុមហ៊ុនកូរ៉េ ជាង១ពាន់ក្រុមហ៊ុន កំពុងវិនិយោគ នៅកម្ពុជា

ភ្នំពេញ៖ រហូតមកទល់ពេលនេះ ក្រុមហ៊ុនកូរ៉េ ដែលបាន និងកំពុងបោះទុន​ វិនយោគនៅកម្ពុជា បានកើនឡើងដល់ជាង ១៦០០ក្រុមហ៊ុនហើយ និងរំពឹង មានកំណើនខ្ពស់ថែមទៀត។ នេះបើតាមការឲ្យដឹង​ ពីមន្រ្តីជាន់ខ្ពស់ អគ្គនាយកពន្ធដា ។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋា​នពន្ធដា លោក គង់ វិបុល បានថ្លែងលើកឡើង នៅក្នុងជំនួប ជាមួយក្រុមអ្នកវិនិយោគទុនកូរ៉េ កាលពីពេលថ្មីៗនេះថា កិច្ចប្រជុំជាមួយក្រុមអ្នកវិនិយោគទុនកូរ៉េនេះ គឺមានគោលបំណង ពង្រឹងវប្បធម៌ នៃការបង់ពន្ធ ជាមួយសមាគម អ្នករកស៊ីទទួលទាន របស់កូរ៉េ រួមជាមួយពង្រឹង នៃការផ្តល់សេវា ដល់អ្នកជាប់ពន្ធ ឲ្យបានយល់ និងឈានទៅសហការ ជាមួយ KOTRA នៃសមាគមវិនិយោគកូរ៉េ ឲ្យបានកាន់តែប្រសើរថែមទៀត ដើម្បីជម្រុញ ឲ្យអ្នកជាប់ពន្ធ ឬអ្នកវិនិយោគ មកពីប្រទេសកូរ៉េ យល់ពីកាតព្វកិច្ច និងច្បាប់ស្តីពី សារពើពន្ធ របស់កម្ពុជា។

លោកបន្តថា “កំណើន នៃអ្នកវិនិយោគកូរ៉េ ដោយសារកម្ពុជា មានភាពអនុគ្រោះពន្ធ នាំចេញ-នាំចូល និងមានការកែទម្រង់ នៅលើវិស័យពន្ធដារជាច្រើន”។

ទាក់ទងនឹងការប្រមូលពន្ឋ លោក គង់ វិបុល បានបន្តថា អគ្គនាយកដ្ឋានពន្ធដារ តែងតែគិតគូរជានិច្ច ដើម្បីពង្រឹងនៅក្នុង ការព្វកិច្ចស្តីពីការបង់ពន្ធ និងការធ្វើឲ្យមាន តម្លាភាពលើផ្នែកច្បាប់ និងការអនុវត្តន៍ច្បាប់ នៅកម្ពុជា ជាពិសេសជម្រុញ ភាពទាក់ទាញ អ្នកវិនិយោគទុន មកពីប្រទេសកូរ៉េ មកវិនិយោ​គ​ នៅប្រទេសកម្ពុជា ឲ្យកាន់តែច្រើន ខណៈដែលប្រទេសយើង មានភាពអនុគ្រោះ ពន្ធនាំចេញ-នាំចូល និងមានការកែទម្រង់ នៅលើវិស័យពន្ធដារជាច្រើន។

លោកបន្តថា គិតរហូតមកដល់ពេលនេះ កម្ពុជា ទទួលបានអ្នកវិនិយោ​គ​ទុនកូរ៉េ ចំនួន ១៦៦៦ ក្រុមហ៊ុន ហើយកម្ពុជា បានប្រមូលពន្ធ ពីអ្នកវិនិយោគ បានចំនួន៥០លានដុល្លារ ក្នុងឆ្នាំ២០១៨នេះ។

បច្ចុប្បន្នក្រុមហ៊ុនកូរ៉េ កំពុងវិនិយោគលើគំរោងធំៗ ជាច្រើននៅកម្ពុជា ដូចជា ក្រុមហ៊ុន YUNWOO ដែលកំពុងវិនិយោគ សាងសង់អាគារ Gold Tower 42, Booyoung Town, Decastle Condo, CAMKO CITY និងគំរោងជាច្រើនទៀត ហើយកាលពីមួយ​ទសវត្សរ៍មុន កូរ៉េជាប្រទេសនាំមុខគេ ក្នុងការវិនិយោគ លើវិស័យសំណង់ និងអចលនទ្រព្យ នៅកម្ពុជា៕

ប្រភពពី៖ www.propertyarea.asia

Facebook Comments

To Top