តារា

ត្រួសៗ! ពី កញ្ញា ឱក សុគន្ធកញ្ញា និង ផលិតករកម្មវិធី ការប្រគំតន្ត្រី Rock the Nation កាលពីចុងសប្តាហ៍កន្លងទៅ

កំពង់ស្ពឺ៖ បន្ទាប់ពីឆាកដំបូង នៃការប្រគុំតន្ត្រី Rock the Nation (រ៉ក ឌឹនេសិន ) ពីស្រាបៀរកម្ពុជា នៅទីរួមខេត្តកំពង់ស្ពឺ កាលពីចុងពីសប្តាហ៍កន្លងទៅ កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា បង្ហាញពី ការលំបាក និង ស្នាមញញឹមដែលពោលពេញទៅដោយ មោទនភាព ដូចខាងក្រោម៖

កញ្ញា ឱក សុគន្ធកញ្ញា ផ្តល់បទសំភៀសទាំងញញឹមថា “ជាមួយតន្រ្តី Rock the Nation នាងខ្ញុំមានអារម្មណ៍ថាវាហត់បន្តិចមែន តែសប្បាយខ្លាំង ដោយសារតែចង្វាក់ភ្លេងបែបរ៉ក ជាចង្វាក់បែបកន្ទ្រាក់ ដែលធ្វើអោយខ្ញុំមានអារម្មណ៍កាន់តែសប្បាយ ហើយការច្រៀងជាមួយ ក្រុមភ្លេងផ្ទាល់វាធ្វើអោយការច្រៀង កាន់តែមានកម្លាំង និងការសម្តែងរបស់នាងខ្ញុំកាន់តែ មាភាពរស់រវើក បើទោះជាបទចម្រៀងបែបផប់រ៉កក្តី។

កញ្ញា បន្តទៀតថា “ការច្រៀងចម្រៀង បែបចង្វាក់រ៉កនេះ មិនមានអ្វីជាការលំបាកអ្វី សម្រាប់នាងខ្ញុំនោះទេ ពីព្រោះវាជាចំនូលចិត្តរបស់នាងខ្ញុំ តាំងពីយូរណាស់មកហើយ ហើយនាងខ្ញុំក៏បានហាត់សម មុនការសម្តែង សម្រាប់ការប្រគុំតន្រ្តីបែប រ៉កសុទ្ធជាលើកដំបូង នេះផងដែរ។

កញ្ញា បន្ថែមទៀត “នាងខ្ញុំយល់ថា តន្រ្តី Rock the Nation ឆាកដំបូងនេះ ទទួលបានភាពជោគជ័យខ្លាំង ដោយ សារតែសង្កេតមើលទៅ ទស្សនិកជន ពួកគាត់ទស្សនាទាំងផ្តោតអារម្មណ៍ ខ្លាំង អ្នកខ្លះក៏ស្រែកច្រៀង បង្ហាញកាយវិការ ទៅតាមបទចម្រៀងចង្វាក់រ៉ក របស់នាងខ្ញុំឡើងសប្បាយតែម្តង។”

កញ្ញាបញ្ចប់ការសំភៀស ជាមួយអ្នកសារពត៌មាន របស់យើងដោយ សូមគោរពអញ្ជើញ បងប្អូននៅតាមបណ្តាលខេត្តក្រុងនានា ចូលរួមទស្សនា គាំទ្រការប្រគុំតន្ត្រី Rock the Nation នេះ ដើម្បីទទួលយក ភាពសប្បាយរីករាយប្លែកពីស្រាបៀរកម្ពុជា នារាត្រីចុងសប្តាហ៍ សម្រាកពីការងារ។

ចំនែកឯលោក អ៊ឹង សុខលី ដែលជាផលិត ករកម្មវិធី ប្រគុំតន្ត្រី Rock the Nation នេះក៏បានប្រាប់ អ្នកសារពត៌មានយើងផងដែរថា “សម្រាប់ខ្ញុំ កម្មវិធីនេះ Rock the Nation វាជាការប្រគុំដែលប្លែក ជាងការប្រគុំតន្ត្រីណាៗ ទាំងអស់ដែលខ្ញុំធ្លាប់ រៀបចំកន្លងមក ដោយសារតែការច្រៀង និង សម្តែងទាំងអស់តម្រូវអោយ ទៅជាចង្វាក់បែប រ៉កតាំងពីដើមដល់ ទីបញ្ចប់តែម្តង។”

លោកបន្តទៀតថា “ការលំបាកក្នុងការរៀបចំ កម្មវិធីនេះគឺ រាល់បទចម្រៀងទាំងអស់ដែលត្រូវ យកមកច្រៀងទាមទារនូវការកែទំនុកភ្លេង ទៅជាចង្វាក់ទាំងអស់ ហើយតារាងចម្រៀង នីមួយៗត្រូវហាត់សម ច្រើនជាងបទចម្រៀងផ៉បធម្មតា សូម្បីតែសម្លៀកបំពាក់ ក៏តម្រូវអោយត្រូវទៅតាមបទចម្រៀងរ៉កដែរ។ ”

លោកក៏បានវាយតម្លៃផងដែរថា “ការលំបាកខាងលើមិនបានរាំងស្ទះ ដល់ភាពជោគជ័យ នៃកម្មវិធីនេះឡើយ ព្រោះតាមការសង្កេត មើលការសម្តែង របស់តារាចម្រៀងនីមួយៗការពីចុង សប្តាហ៍កន្លងទៅ ពួកគេធ្វើបានល្អណាស់ទាំងអ្នកច្រៀង និង អ្នកលេងភ្លេង សហការគ្នាបានយ៉ាងល្អបំផុត ធ្វើអោយឆាកតន្រី្តទាំងមូលពោលពេញទៅភាពសប្បាយរីករាយ និងកន្រាក់ អារម្មណ៍។”

ទាំងទឹកមុខពោលពេញ ដោយស្នាមញញឹម លោកក៏បានបញ្ជាក់អំពីការយល់ឃើញ ចំពោះប្រតិកម្មទស្សនិកជនផងដែរ ថា “បើមើលទៅលើទាំងទឹកមុខ និង កាយវិការរបស់ទស្សនិកជន នៅពីមុខឆាក ខ្ញុំយល់ថាពួកគេពិតជាចាប់អារម្មណ៍ខ្លាំង ជាមួយកម្មវិធីប្រគុំតន្រ្តី ដ៏ប្លែកមួយនេះ ហើយសប្បាយរីករាយ ជាមួយការសម្តែង របស់តារាចម្រៀងនីមួយៗ ជាងការប្រគុំតន្រ្តី ផ្សេងៗកន្លងមក។”

លោក សុធារ៉ា អាយុ ២២ ឆ្នាំ អ្នករស់នៅខេត្តកំពង់ស្ពឺ ហើយបាន ចូលរួមទស្សនា ការប្រគុំតន្រី្តនេះផ្ទាល់ក៏បានប្រាប់អ្នក សារពត៌មានទាំងអៀន និងសើចបន្តិចផងនោះថា“ខ្ញុំមិនដែល ឃើញ ឆាកតន្រ្តីណា ស្អាតចឹងទេ ឡូយមែនទែន ហីតារាចម្រៀងមួយៗ ស្លៀកពាក់ឡើងកាលីប បើច្រៀង ហើយកាយវិការវិញ អូយ! ឡើងកប់ហ្មង! ស្រុកខ្មែរ ខ្ញុំទើប ឃើញលើកទី១ ហេនៀក។”

លោក លាង ពៅ (ភីតធើរ) អគ្គនាយកក្រុមហ៊ុនង ខ្មែរ ប៊ែវើរីជីស (Khmer Beverages) បានវាយតម្លៃវិជ្ជមានយ៉ាងខ្លីផងដែរថា “ខ្ញុំពិតជាពេញចិត្តយ៉ាងខ្លាំងជាមួយលទ្ធផលនៃការ ប្រគុំតន្រ្តីបែប រ៉ក ជាលើកដំបូង ពីស្រាបៀរកម្ពុជានេះ ហើយសូមអរគុណ ដល់ក្រុមការងារ និង សិល្បៈករ សិល្បការនីទាំងអស់ បានប្រឹងប្រែងអស់ពីសមត្ថភាព ទាំងចិត្ត និង កាយ ដើម្បីនាំមកនូវភាពសប្បាយដល់ទស្សនិកជនយើង។”

លោកក៏បានបញ្ចប់ កិច្ចសំភៀសដោយ “ខ្ញុំសូមលើកទឹកចិត្តដល់សិល្បៈករ និង សិល្បៈការនីបន្ត នូវកិច្ចប្រឹងប្រែងនេះ ដើម្បីអោយកម្មវិធីបន្ទាប់មនៅក្រុងព្រះសីហនុ នាចុងសប្តាហ៍ថ្ងៃទី ២២-២៣ ធ្នូ នេះ កាន់តែសប្បាយរីករាយខ្លាំងឡើង។

ខ្មែរ ប៊ែវើរីជីស (Khmer Beverages) ជា ក្រុមហ៊ុន វិនិយោគ ដោយ កូន ខ្មែរ ១០០% ហើយ ក៏ ជា ក្រុមហ៊ុន បុត្រ សម្ព័ន្ធ ក្រុមហ៊ុន ជីប ម៉ុង ដោយ ផលិត ស្រាបៀរ កម្ពុជា ស្រាបៀរ អ៊ិចស្ត្រាស្តោត Barrley Black ស្រាបៀរ គូដូ (Kudo) ទឹកក្រូច អាយស៍ (IZE) ទឹក ផ្លែឈើ ជូប (Joop) ភេសជ្ជៈ ប៉ូវ កម្លាំង វើក (Wurkz) និង ទឹក សុទ្ធ កម្ពុជា (Cambodia Water)៕

ដោយ៖ ហុង

Facebook Comments

To Top