ព័ត៌មានជាតិ

តោះមក​ដឹង​តម្លៃ LEXUS -LX570ស៊េរី ២០១៩

LEXUS LX 570 ជាប្រភេទរថយន្ត​ស៊េរី​ទំនើប នឹងប្រណីតរបស់​​​ក្រុមហ៊ុនជប៉ុន ហើយវាជារថយន្ត ដែលពេញនិយម នៅទីផ្សារកម្ពុជាផងដែរ។ ចំណុច​ពិសេស​របស់រថយន្ត​នេះ​មាន​ដូច​ជា​​៖ មាន​បំពាក់​អំពូល​ប្រភេទ​ Smoke មុខ​និង​ក្រោយ, មាន​ប្រើ​ប្រាស់​កង់​ Alloy ពណ៌​ខ្មៅ​ទំហំ ២១ អ៊ីញ ​និង​ពូក​ស្បែក​ដែល​មាន​ប្រណិត​ភាព​ខ្ពស់​ជា​ដើម។

ដោយ​ជា​ប្រភេទ​ Black Edition ​រថយន្ត​នេះ​ ក៏​​មាន​ផ្នែក​មួយ​ចំនួន​ទៀត ​រំលេច​ដោយ​ពណ៌​ខ្មៅ ​មាន​ដូច​ជា​លើ​​ផ្ទាំង​ប៉ាណា​, អំពូល​​កាង, ​ស៊ុម​​កញ្ចក់, ដៃ​ទ្វារ​, កញ្ចក់​ចំហៀង និង កាង​ដែក​ផ្នែក​ខាង​ក្រោយ​ផង​ដែរ។ ចំណែក​ផ្នែក​ខាង​ក្នុង​មាន​​អេក្រង់​ទំហំ ១២,៣ អ៊ីញ​សម្រាប់​បញ្ជា​មុខងារ និង​បង្ហាញ​ព័ត៌មាន , មាន​ប្រព័ន្ធ​កាមេរ៉ា ៣៦០ ដឺក្រេ, ពោង​សុវត្ថិភាព​ ១០, កៅអី​កម្ដៅ, ម៉ាស៊ីន​ត្រជាក់​ ៤ តំបន់​ផ្សេង​គ្នា ​ហើយ​ផ្នែក​ខាង​ក្រោយ​មាន​អេក្រង់​ ២ សម្រាប់​ការ​កម្សាន្ត។ ម៉ាស៊ីន​នៅ​តែ​មាន​ស៊ីឡាំង​ចំនួន​ ៨ ចំណុះ​ ៥,៧ លីត្រ បង្កើត​កម្លាំង​បាន​ ៣៧២ សេះ និង​មាន​ប្រអប់​លេខ​ស្វ័យ​ប្រវត្តិ​ ៨ វគ្គ​ដដែល។

លើ​រថយន្ត​ក៏​មាន​ប្រព័ន្ធ​សុវត្ថិភាព​ Lexus Safety System+ ដែល​មាន​មុខងារ​សុវត្ថិភាព និង​ជំនួយ​ដល់​ការ​បើកបរ​ជា​ច្រើន។សម្រាប់​តម្លៃទីផ្សារ​នៅក្នុងប្រទេស​កម្ពុជានៅព្រឹកនេះ វាមាន​តម្លៃ​ប្រមាណ​ជា ២៤៧,០០០ ដុល្លារ។

សម្រាប់ព័ត៌មានច្បាស់លាស់ អាចទាក់ទងទៅហាងរថយន្ត “ប៊ុណ្ណា ទិញលក់និងកម្មង់រថយន្តគ្រប់ប្រភេទ” ដែលមានទីតាំងចុះពីស្ពានជ្រោយចង្វា បត់ឆ្វេងតាមផ្លូវភ្លោះបេតុងថ្មី ទៅស្ពានបាឡេ សំរាប់ពត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ​ 077333355 ,0969996666

Facebook Comments

To Top