ព័ត៌មានជាតិ

រីករាយ! កម្ពុជា នាំចេញអង្ករច្រើន ក្នុងលំដាប់ទី២ ទៅកាន់ប្រទេសបារាំង

ភ្នំពេញ៖សម្តេច ហេង សំរិន ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ប្រទេសកម្ពុជា បាននាំចេញអង្ករច្រើនក្នុងលំដាប់ទី២ ទៅកាន់ប្រទេសបារាំង ស្មើប្រមាណជិត៨ម៉ឺនតោន ។

ក្នុងជំនួបពិភាក្សា ជាមួយលោកស៊ីលវ៉ាំង វ៉ាសឺម៉ង់ Sylvain WASSERMAN អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋបារាំង កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានរដ្ឋសភាសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានកត់សម្គាល់ឃើញថា ទំនាក់ទំនងការទូតកម្ពុជា-បារំាង បានកកើតឡើង តំាងពីឆ្នាំ១៩៥២។

សម្តេចបន្តថា បារំាងជាប្រទេស ដែលផ្តល់ជំនួយសំខាន់មួយដល់កម្ពុជា ពិសេសបារំាងបានដើរតួនាទីយ៉ាងសកម្ម នៅក្នុងការស្វែងរកសន្តិភាពឲ្យកម្ពុជា រហូតបង្កើតបានកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១។

សម្តេចបានគូសបញ្ជាក់ថា « រហូតមកដល់ពេលនេះ កម្ពុជា-បារំាង បានផ្លាស់ប្តូរដំណើរ ទស្សនកិច្ចពីគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងនីតិប្បញ្ញតិ។

ក្នុងជំនួបនោះដែរ លោកស៊ីលវ៉ាំង វ៉ាសឺម៉ង់ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ក្នុងឱកាសនេះ ក្នុងគោលបំណងពង្រឹងពង្រីក វិស័យការទូតសភាជាមួយកម្ពុជា។

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ និងចំណងមិត្តភាពរវា ងប្រទេស កម្ពុជា-បារំាង។ ជាចំណងមិត្តភាពជិតស្និទ្ធ ជឿជាក់ និងបើកចំហ។ តាមរយៈចំណងមិត្តភាពដ៏ល្អនេះ បានជំរុញឲ្យមានគម្រោង និងជំនួយជាច្រើន របស់បារំាងមកកាន់កម្ពុជា។

លោកអនុប្រធានរដ្ឋសភាបារំាង បានវាយតម្លៃខ្ពស់ ពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធ ម៌នៃប្រទេសទំាងពីរ។ នៅកម្ពុជាមានពលរដ្ឋ និងមន្រ្តីរាជការជាច្រើន នៅតែប្រើប្រាស់ភាសាបា រំាង។

ជាមួយគ្នានោះដែរ សម្តេច ហេង សំរិន បានលើកឡើងផងដែរ ពីការគំាទ្រគ្នាទៅ វិញទៅមករវាងសភាប្រទេសទំាងពីរ ទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ចំណែកទំនាក់ទំនង ផ្នែកពាណិជ្ជកម្ម រវាងប្រទេសទាំងពីរវិញ សម្តេចបានលើកឡើងថា មានការរីកចំរើនជាលំដាប់ ពោលគឺទំហំទឹកប្រាក់វិនិយោគ បានកើនដល់ជាង ១ពាន់ លានដុល្លារ។ កម្ពុជាបាននាំចេញអង្ករច្រើន ក្នុងលំដាប់ទី២ ទៅកាន់ប្រទេសបារាំង គឺប្រមាណជិ ត៨ម៉ឺនតោន។

សម្តេចប្រធានរដ្ឋសភា បានផ្តាំផ្ញើដល់ អនុប្រធានរដ្ឋសភាប្រទេសបារំាង ជួយគំាទ្រ និងជំរុញអ្នកវិនិយោគ អ្នកទេសចរបារំាង មកវិនិយោគ និងទស្សនាកម្ពុ ជា ឲ្យកាន់តែច្រើន បន្ថែមទៀត។ តាមរយៈប្រធានគណៈប្រតិភូ សម្តេចបានគោរព អញ្ជើញលោក ប្រធានរដ្ឋសភាបារំាងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា តាមពេលវេលាសមស្របណាមួយ នាពេលខាងមុខនេះ៕
ដោយ៖ ស សំណាង

Facebook Comments

To Top