ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តីហាមដាច់ខាត មិនឲ្យមានការចាក់ដី រំលោភចូលសមុទ្រ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០១៨នេះក្នុងពិធីបុណ្យសមុទ្រលើកទី៧នា ក្នុងខេត្តកោះកុងបានបញ្ជាក់ច្បាស់ៗថា នឹងមិនអនុញ្ញាតឲ្យមានការចាក់ដី រំលោភចូលសមុទ្រជាដាច់ខាត។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្រោយកើត មានករណីចាក់ដីរំលោភចូលសមុទ្រដោយគ្មាន ការអនុញ្ញាតជាបន្តបន្ទាប់ពីសំណាក់ក្រុមខិលខូច មួយចំនួន។សម្ដេចនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានចាក់ដីរំលោភ ចូលសមុទ្រនោះទេអ្នកចាក់ដីរំលោភចូលសមុទ្រ ដោយគ្មានការអនុញ្ញាតអាចប្រឈម ទោសទណ្ឌតាមផ្លូវច្បាប់៕

Facebook Comments

To Top