នយោបាយ

នាយករដ្ឋមន្រ្តីបញ្ជាក់ដាច់ខាតថា មិនអនុញ្ញាតឱ្យមានការជីកយករ៉ែ ទីតាញ៉ូមដែលមានតម្លៃ ២០ពាន់លានដុល្លារ នៅជីផាតនោះទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ បានលើកឡើងថា ដរាបណាសម្តេចនៅតែកាន់តំណែង ជានាយករដ្ឋមន្ត្រីសម្តេច នឹងការពារ មិនឱ្យមានការជីកយករ៉ែទីតាញ៉ូម ដែលមានតម្លៃ២០ពាន់លានដុល្លារ នៅជីផាតនោះទេ។ នេះបើយោងតាមបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញ ជួបពិភាក្សាការងារជាមួយលោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក។

សម្ដេចតេជោបានបញ្ជាក់ថា “ទោះបីមានការស្នើពីក្រសួងឧស្សាហកម្ម រ៉ែ បានសុំឱ្យមានការ​ជីកយករ៉ែទីតាញ៉ូម ដែលមានតម្លៃរហូតដល់ទៅ ២០ពាន់លានដុល្លារ ដែលជាថវិកាដ៏ច្រើន ហើយបើសិនបើកម្ពុជាទទួលបាន​ថវិកា រ​ហូត​ដល់២០ពាន់លានដុល្លារនោះ កម្ពុជាក៏លែង ត្រូវការជំនួយណាតទៅទៀតដែរ ក៏ប៉ុន្តែគោ​លន​យោ​បាយ​រប​ស់ស​ម្តេច​ៗ​ បាន​ប្តេជ្ញាការពារ​មិន​ឱ្យធ្វើអាជីវកម្មរ៉ែ ទីតាញ៉ូមនោះទេ ព្រោះវានឹងបំផ្លាញព្រៃអស់២ម៉ឺន ហិកតា ហើយនៅពេលការយករ៉ែ នោះវានឹង​បំផ្លាញបរិស្ថាន ​ធ្វើឱ្យ​ទឹកសមុទ្រប្រែពណ៌ តាមរយៈការហូរដីក្រហម ចូលទៅក្នុងសមុទ្រ ដែលនាំឱ្យ​បា​ត់​បង់ស​ម្រ​ស់​ធម្មជាតិ ទឹកសមុទ្រពណ៌ខៀវស្រងាត់ ​ទៅជា​ពណ៌ក្រហម ដូច្នេះគោលនយោបាយ របស់​សម្តេ​ច គឺថែរក្សាការពារ​បរិស្ថាន​ឱ្យ​នៅល្អ សម្តេចការពារ មិនឱ្យមានការជីកយករ៉ែ ទីតាញ៉ូម នៅជីផាតនោះទេ”។

នៅត្រង់ចំណុចនេះលោក Bruno Bodard ក៏បាន​កោតសរសើរសម្តេច ​យ៉ាង​ខ្លាំង ដែលសម្តេច មា​នគោលន​យោបាយដាច់ខាត ដោយ​លោកថានៅស្រុកបារាំង គឺមិនដូច្នោះទេ គឺបារាំងបានធ្វើការជីកយករ៉ែ ដែលធ្វើ​ឱ្យខូចដល់បរិស្ថាន៕

ដោយ៖បាន ធារ៉ូ

Facebook Comments

To Top