នយោបាយ

នាយករដ្ឋមន្រ្តីបញ្ជាក់ថា អាត់ ធន់ លោក ប៉ាវ ស៊ីណា ជា មុន្នី មិនពាក់ព័ន្ធករណី បាតុកម្មនៅផ្លូវវេងស្រេង

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ ២០១៨នេះបានបញ្ជាក់ថា ប្រធានសហជីពធំៗចំនួន៣ នាក់ រួមមាន លោក អាត់ ធន់ លោក ប៉ាវ ស៊ីណា និង លោកជា មុន្នី មិនពាក់ព័ន្ធករណីបាតុកម្មលើផ្លូវវេងស្រេងក្រោយការបោះឆ្នោតថ្នាក់ជាតិកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ។

សម្ដេចតេជោ បានលើកឡើងបែបនេះបន្ទាប់ពីចៅក្រមជំនុំជម្រះសាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រមឲ្យប្រធានសហជីពទាំង៦រូប ជាប់ពន្ធនាគារ២ឆ្នាំ៦ខែ តែត្រូវព្យួរទោស និងបង់ប្រាក់ជំងឺចិត្តទៅជនរងគ្រោះ ២នាក់ ចំនួន៣៥លានរៀល។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសំណេះសំណាលកម្មករជិតពីរម៉ឺននាក់នៅខេត្តកំពង់ស្ពឺថាលោក កែវ រ៉េមី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និង លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលជាអ្នកដឹងលឺនិងធ្វើសាក្សីបានថាអាត់ ធន់ លោក ប៉ាវ ស៊ីណា ជា មុន្នី មិនពាក់ព័ន្ធករណីបាតុកម្មនៅផ្លូវវេងស្រេង ៕

Facebook Comments

To Top