កីឡា

FIFA សិក្សាពីការប្រកួតប្រជែងថ្មី ប៉ុន្តែមិនផ្តល់ជូនតម្លៃសំណើ ២៥ពាន់លានដុល្លារ

បារីស៖គណៈកម្មាធិការរបស់ FIFA មួយបានជួបប្រជុំគ្នា ដើម្បីពិភាក្សាពីការកែលម្អ ក្លឹបបាល់ទាត់ពិភពលោក និងការបង្កើតសម្ព័ន្ធភាពសកលលោក ដោយគ្មានការផ្តល់នូវសំណើចំនួន ២៥ ពាន់លានដុល្លារដើម្បីផ្តល់ឲ្យពួកគេ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេរ។

FIFA បាននិយាយថា សមាជិកដែលមកពីស្ថាប័នគ្រប់គ្រងទ្វីបទាំង ៦បានត្រួតពិនិត្យផ្នែកបច្ចេកទេស និងកីឡា នៃព្រឹត្តិការណ៍ថ្មីៗសម្រាប់ក្លិប និងក្រុមជម្រើសជាតិប៉ុណ្ណោះ។ គណៈកម្មាធិការនេះ នឹងស្នើយ៉ាងហោចណាស់កំណែមួយ នៃការប្រកួតប្រជែងគ្នាទៅកិច្ចប្រជុំ នៅថ្ងៃទី១៥ ខែមីនា នៅ Miami នៃក្រុមប្រឹក្សាអំណាចរបស់ FIFA ។

FIFA និយាយថា “ការពិគ្រោះយោបល់ស្របគ្នា” ក៏នឹងបន្តជាមួយក្លឹបបាល់ទាត់លីក និងសហព័ន្ធកីឡាផងដែរ។ ប្រធានក្រុមហ៊ុន FIFA លោក Gianni Infantino បានជំរុញឲ្យមានការផ្តល់ជូនតម្លៃ ២៥ពាន់លានដុល្លាររយៈពេល ១២ឆ្នាំនេះពីវិនិយោគិនជប៉ុន Softbank ដែលមានទំនាក់ទំនង យ៉ាងជិតស្និទ្ធជាមួយទ្រព្យសម្បត្តិរដ្ឋអារ៉ាប៊ីសាអ៊ូឌីត។

មន្ត្រីបាល់ទាត់អឺរ៉ុបបានរារាំងការយល់ព្រម ដោយលើកឡើងពីភាពសម្ងាត់របស់ FIFA អំពីកិច្ចព្រមព្រៀងគ្មានអាជ្ញាប័ណ្ណ៕
ដោយ៖លី ភីលីព

Facebook Comments

To Top