អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត៥,៣រ៉ិចទ័រ វាយប្រហារភាគខាងកើត ប្រទេសជប៉ុន

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ថា ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៥,៣រ៉ិចទ័រ វាយប្រហារតំបន់ឆ្នេរ នៅខេត្ត Mie ស្ថិតនៅភាគខាងកើតនៃប្រទេសជប៉ុន នៅថ្ងៃចន្ទនេះ ។

ការរញ្ជួយបានកើតឡើងនៅវេលាម៉ោង០០និង២២នាទីព្រឹក ម៉ោងក្នុងស្រុក ដែលមានកម្រិត៣៣,១ដឺក្រេនៃរយៈទទឹងប៉ែកខាងជើង និងកម្រិត១៣៨.០ដឺក្រេនៃរយៈបណ្តោយ ប៉ែកខាងកើត ។

គ្រោះរញ្ជួយដីបានវាយប្រហារ២តំបន់ ដែលជាផ្នែកខ្លះនៃខេត្ត Tochigi ដែលគ្រោះរញ្ជួយដីខ្ពស់បំផុតនៅជប៉ុនគឺកម្រិត៧ ។

នៅមិនទាន់មានសេចក្តីរាយការណ៍មួយ អំពីការខូចខាត ឬរងរបួស ហើយក៏មិនទាន់មានការព្រមានអំពីព្យុះស៊ូណាមិនៅឡើយទេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top