កីឡា

កីឡាពិភពលោកសង្ឃឹមថា នឹងមានភាពស្មើគ្នា បន្ទាប់ពី Brexit មានភាពមិនច្បាស់លាស់

ឡុងដុង៖ ជាមួយនឹងជោគវាសនារបស់ Brexit ដែលគ្របដណ្តប់ ដោយភាពមិនច្បាស់លាស់ពិភពលោក កីឡាអង់គ្លេស មានការព្រួយបារម្ភ កាន់តែខ្លាំងឡើង អំពីផលប៉ះពាល់ដល់កីឡាករ អ្នកគាំទ្រនិងវិនិយោគិន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

ការរឹតបន្តឹងថ្មីលើអន្តោប្រវេសន៍ ពីសហភាពអឺរ៉ុប បន្ទាប់ពី Brexit គឺជាបញ្ហាជាក់លាក់មួយ សម្រាប់បាល់ទាត់ ថ្វីបើមានអ្នកខ្លះយល់ថា នេះជាវិជ្ជមានសម្រាប់កីឡាករអង់គ្លេស។ លទ្ធភាពទទួលបាន អ្នកមានទេពកោសល្យនៅអឺរ៉ុប ដូចជាអ្នកលេងបែលហ្ស៊ិក Eden Hazard សំខាន់ណាស់សម្រាប់ក្របខណ្ឌ Premier League ដែលជាក្របខណ្ឌបាល់ទាត់ ក្នុងស្រុកដែលរកចំណូលបានច្រើនបំផុត។

ក្របខណ្ឌ Premier League បាននិយាយកាលពីពេលមុនថា ខ្លួនមានការពិភាក្សាជាវិជ្ជមាន ជាមួយរដ្ឋាភិបាលអំពី សារសំខាន់ នៃការចូលទៅកាន់កីឡាករអឺរ៉ុប សម្រាប់ក្លិបរបស់យើង ហើយផលប្រយោជន៍វប្បធម៌ និងសេដ្ឋកិច្ចជាច្រើន បាននាំមកនូវភាពជោគជ័យដល់ក្លឹបនៅ Premier League ។

ទោះយ៉ាងណាក៏ដូចជា នៅប្រទេសអង់គ្លេស ដែលជាម្ចាស់ក្រុមបាល់ទាត់ ត្រូវបានបែងចែកទៅលើគុណសម្បត្តិ និងគុណវិបត្តិ។ លោក Steve Lansdown ដែលជាម្ចាស់មហាសេដ្ឋី លំដាប់ថ្នាក់ទី២ ទីក្រុង Bristol City ជាបុគ្គលម្នាក់ ក្នុងចំណោមតួឯកអាជីវកម្មខ្ពស់បំផុត ដែលគាំទ្រការចាកចេញពីសហភាពអឺរ៉ុប ហើយជឿថា បាល់ទាត់អាច ទទួលបានប្រយោជន៍៕
ដោយ៖លី ភីលីព

Facebook Comments

To Top