អន្តរជាតិ

​ ប៉ាឡេស្ទីន​ សាទរការបរាជ័យ នៃការបោះឆ្នោតយូអិន​ គាំទ្រសេចក្ដីព្រាងច្បាប់ អាមេរិក​ ថ្កោលទោស ក្រុមហាម៉ាសឥស្លាម

ហ្គាហ្សា៖​ ក្រុមប៉ាឡេស្ទីន​ និងក្រុមនយោបាយ​ បានអបអរសាទរកាលពី យប់ថ្ងៃព្រហស្បតិ៍ នូវការបរាជ័យ នៃការបោះឆ្នោត របស់អង្គការសហប្រជាជាតិ​ ដើម្បីគាំទ្រដំណោះស្រាយសេចក្តីព្រាងច្បាប់មួយ របស់សហរដ្ឋអាមេរិក ដែលថ្កោលទោស ការវាយប្រហារចលនាហា ម៉ាសអ៊ីស្លាម​ ទៅលើអ៊ីស្រាអែល។

លោក Sami Abu Zuhri អ្នកនាំពាក្យហាម៉ាស បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការខកខាន នៃសេចក្តីព្រាងសេចក្តីសម្រេច របស់សហប្រជាជាតិ នៅអង្គកាតសហប្រជាជាតិ គឺជាការទះកំផ្លៀងដល់រដ្ឋបាលអាម៉េរិក” ។

លោក Abu Zuhri បាននិយាយថា​ “ការបរាជ័យនេះ គឺជាការបញ្ជាក់ពីភាពស្របច្បាប់ នៃការតស៊ូរបស់ប៉ាឡេស្ទីន​ និងការគាំទ្រផ្នែក នយោបាយដ៏អស្ចារ្យមួយ សម្រាប់ប្រជាជនប៉ាឡេស្ទីន​ និងបុព្វហេតុប៉ាឡេស្ទីន” ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top