អន្តរជាតិ

​ ការប្រយុទ្ធគ្នា នៅតែបន្ដនៅយេម៉ែន​ បណ្ដាលឲ្យមនុស្ស​ ១៣នាក់ស្លាប់​ បើទោះជាមានកិច្ច ចរចាសន្ដិភាព​ នៅស៊ុយអែត

អាដែន៖​ ប្រភពក្នុងស្រុកបាននិយាយថា​ ការប្រយុទ្ធគ្នាបានបន្តរវាង គូប្រជែងចម្បាំងពីរ នៅយេម៉ែន​ ទោះបីជាការចរចា ដែលត្រូវបានសម្របសម្រួល ដោយអង្គការសហប្រជាជាតិ​ បានចាប់ផ្តើមនៅក្នុងប្រទេសស៊ុយអែត​ កាលពីថ្ងៃព្រហស្បតិ៍ក៏ដោយ ។

មន្ដ្រីយោធាម្នាក់ បានប្រាប់សារព័ត៌មានស៊ីនហួ ថាការប្រឈមមុខគ្នាដោយអាវុធបានផ្ទុះឡើង រវាងកងកម្លាំងគាំទ្ររដ្ឋាភិបាល​ និងក្រុមឧទ្ទាមហ៊ូតូនៅច្រកចូលធំឆ្ពោះទៅកាន់ខេត្តអាល់ – ឌាឡា។

មន្ត្រីប៉ូលិសបាននិយាយ ដោយមិនបញ្ចេញឈ្មោះថា ក្រុមឧទ្ទាម Houthi ជាង ១០នាក់និងទាហាន​ ៣នាក់ ដែលស្មោះត្រង់នឹងរដ្ឋាភិបាល ដែលគាំទ្រដោយ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត​ ត្រូវបានសម្លាប់​ ខណៈដែលអ្នកផ្សេងទៀតបានរងរបួស ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top