អន្តរជាតិ

អាមេរិក មិនបានគិតថា ឆ្លើយតបដោយយោធា ចំពោះឧបតិហេតុ នៅជ្រោយសមុទ្រ kerch ឡើយ

បរទេស៖ សារព័ត៌មាន CNN បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភព រដ្ឋាភិបាលចំនួន ៣ ថា កងយោធាសហរដ្ឋអាមេរិក បានស្នើសុំឱ្យក្រសួងការ បរទេស ផ្តល់ដំណឹងដល់រដ្ឋាភិបាល តួកគី អំពីគោលបំណងរបស់ខ្លួន ក្នុងការបើកនាវាចម្បាំង នៅក្នុងសមុទ្រខ្មៅ ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិក មិនបានពិភាក្សាអំពីការ ឆ្លើយតបផ្នែកយោធាណាមួយ ទៅនឹងឧបទ្ទវហេតុនៃសមុទ្រ Azov ដែលរុស្ស៊ីបានឃាត់ទុក និងចាប់ខ្លួននាវិកអ៊ុយក្រែនឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ បានឲ្យដឹងថា ពាក់ព័ន្ធនឹងការចាប់ខ្លួននាវិកអ៊ុយក្រែន ពីសំណាក់ឆ្មាំសមុទ្ររុស្ស៊ីនេះដែរ មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានធ្វើការហោះហើរ “ខុសពីធម្មតា” មួយលើអ៊ុយក្រែនក្រោមសន្ធិសញ្ញា បើកចំហរជើងមេឃ សម្រាប់ការបង្ហាញសាមគ្គីភាព បន្ទាប់ពីឧបទ្ទវហេតុច្រាំងសមុទ្រ Kerch ។

ទោះយ៉ាងណាក៏ដោយរដ្ឋាភិបាល សហរដ្ឋអាមេរិកមិនបានពិភាក្សាអំពីការឆ្លើយ តបផ្នែកយោធាណាមួយទៅ នឹងឧបទ្ទវហេតុនៃសមុទ្រ Azov ឡើយ។

សូមជម្រាបថា កងឆ្មាំព្រំដែនរុស្ស៊ីបានឃុំខ្លួននាវាអ៊ុយក្រែន ៣ គ្រឿង កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា បន្ទាប់ពីពួកគេបានចូលទៅក្នុងតំបន់ដែលត្រូវបានរឹតបណ្តឹងជាបណ្តោះអាសន្ន ហើយបានព្យាយាមធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Kerch ។ ក្រុមនាវិកអ៊ុយក្រែនទាំងនោះ មិនបានយកចិត្តទុកដាក់នឹងការព្រមានដើម្បីបញ្ឈប់ និងបញ្ចៀសពីគ្រោះថ្នាក់នេះទេ។ នាវិកអ៊ុយក្រែនម្នាក់ បានសារភាពថា ពួកគេបានដឹងពីលក្ខណៈបង្កហេតុដែលកើតពីសកម្មភាពរបស់ពួកគេផ្ទាល់នេះ៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top