អន្តរជាតិ

ស្ងាត់ៗ​ អាមេរិក​ កំពុងរៀបចំបញ្ជូននាវាពិឃាត ទៅកាន់សមុទ្រខ្មៅ​ ចំពេលកំពុងតានតឹង រវាងរុស្ស៊ី​ និងអ៊ុយក្រែន

វ៉ាស៊ីនតោន៖​ យោធាអាមេរិក បានចាប់ផ្តើមរៀបចំការបញ្ជូននាវាចម្បាំង ចូលទៅក្នុងសមុទ្រខ្មៅ​ កំឡុងពេលមានភាព តានតឹងរវាងរុស្ស៊ី​ និងអ៊ុយក្រែនជុំវិញឧបទ្ទវហេតុ នៅច្រាំងសមុទ្រ Kerch ។

យោធាអាមេរិកបានស្នើសុំ ឱ្យក្រសួងការបរទេសរបស់ប្រទេសតួកគី​ ផ្ដល់ដំណឹងអំពីផែនការរបស់ខ្លួន​ ដើម្បីធ្វើនាវាចរណ៍ ចូលទៅក្នុងសមុទ្រខ្មៅ។

បណ្តាញខ្សែកាប្លិ៍ បានរាយការណ៍ដកស្រង់សម្តីអ្នកនាំពាក្យ របស់ក្រសួងការបរទេសថា “សហរដ្ឋអាមេរិក​ នឹងអនុវត្តសកម្មភាពរបស់ខ្លួន ស្របតាមលក្ខខណ្ឌនៃអនុសញ្ញា Montreux ប៉ុន្តែយើងនឹងមិនធ្វើអត្ថាធិប្បាយ អំពីលក្ខណៈនៃការឆ្លើយឆ្លងការទូតរបស់យើង​ ជាមួយរដ្ឋាភិបាលតួកគីនោះទេ”៕
ដោយ​៖ ឈូក​ បូរ៉ា

Facebook Comments

To Top