ព័ត៌មានជាតិ

សែលកាត រកឃើញ អ្នកឈ្នះរង្វាន់ ៨ម៉ឺនដុល្លារមួយរូបទៀតហើយ បានទៅលើអ្នក ខេត្តកណ្តាល

ភ្នំពេញ៖ ក្រុមការងារ សែលកាត នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ បានធ្វើការប្រកាស និងប្រគល់រង្វាល់ ដល់លោក កុយ ណារ៉ុង អ្នកខេត្តកណ្តាល ដែលមានសំណាងឈ្នះប្រាក់ សុទ្ធ ៨០ ០០០ដុល្លារអាមេរិក ពីសែលកាត ក្រោយចូលរួមលេងកម្សាន្ត ជាមួយកម្មវិធី “ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ។

ពិធីប្រគល់រង្វាន់នេះ ដល់លោក កុយ ណារ៉ុង ជាមេឃុំកំពង់ស្វាយ ធ្វើឡើងនាការិយាល័យកណ្តាល សែលកាត ដោយក្នុងនោះលោក បានឈ្នះប្រាក់សុទ្ធ ៨០ ០០០ ដុល្លារ ពីក្រុមហ៊ុនទូរសព្ទចល័ត សែលកាត ហើយលោក កុយ ណារ៉ុង គឺជាអតិថិជន ១រូបទៀតហើយ ក្នុងចំណោមអតិថិជន សែលកាត បានឈ្នះរង្វាន់ ប្រាក់សុទ្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់ សែលកាត ដែល បានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែល មានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅ តែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននិងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។

ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដ សំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕ ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top