អន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ នឹងតែងតាំង លោកស្រី​ Heather Nauert ជាឯកអគ្គរដ្ឋទូតអាមេរិកថ្មី​ ប្រចាំនៅយូអិន

វ៉ាស៊ីនតោន៖​ លោកប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់​ ត្រាំ បានសម្រេចចិត្តតែងតាំងអ្នកនាំពាក្យ ក្រសួងការបរទេស លោកស្រី Heather Nauert ជាឯកអគ្គរាជទូតថ្មីប្រចាំអង្គការ សហប្រជាជាតិ។

លោក​ ដូណាល់​ ត្រាំ​ នឹងធ្វើបទសម្ភាសន៍ នៅព្រឹកថ្ងៃសុក្រនេះ អំពីការតែងតាំងលោកស្រីអ្នកនាំពាក្យជំនួស លោកស្រី Nikki Haley ដែលបានប្រកាសលាលែង ពីតំណែងកាលពីខែតុលា​។

សារព័ត៌មាន Bloomberg News បានរាយការណ៍ថា លោកស្រី​ Nauert បានទទួលយកការងារនេះហើយថាការតែង តាំងរបស់លោកស្រី​ នឹងត្រូវបានប្រកាស នៅថ្ងៃសុក្រដដែលនេះ៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top