អន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក ជួបជាមួយនឹងរដ្ឋមន្ត្រី ការបរទេសកូរ៉េ ខាងត្បូង សាជាថ្មីលើបញ្ហា នៃកម្មវិធីនុយក្លេអ៊ែរ របស់កូរ៉េខាងជើង

វ៉ាស៊ិនតោន:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី៧ ខែធ្នូនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo បានជួបជាមួយរដ្ឋមន្ត្រី ការបរទេសកូរ៉េខាងត្បូង លោក Kang Kyung-wha កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការ លុបបំបាត់អាវុធ នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ។

អ្នកនាំពាក្យរបស់ក្រសួង ការបរទេសអាមេរិក លោកស្រី Heather Nauert បានថ្លែងនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ភាគីទាំងពីរបានព្រមព្រៀងគ្នា រក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងបានទទូចលើការលុបបំបាត់ការផ្ទៀងផ្ទាត់ ពេញលេញចុងបញ្ចប់ នុយក្លេអ៊ែរនៃកូរ៉េខាងជើង។

ការចរចារវាងក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោន បានមើលឃើញពីការរីកចម្រើន តិចតួចក្នុងរយៈពេលប៉ុន្មាន ខែកន្លងមកនេះដោយសារភាពខុសគ្នា រវាងភាគីទាំងពីរនៅតែស្ថិតលើទំហំ នៃការលុបបំបាត់នុយគ្លេអ៊ែរ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងថាតើត្រូវចេញសេចក្តីប្រកាសបញ្ចប់សង្គ្រាមទេ។

ទន្ទឹមនឹងនេះសន្ទុះសម្រាប់កិច្ចចរចា នៅតែបន្តរីឯប្រធានាធិបតី អាមេរិកលោក Donald Trump បានបង្ហាញកាលពីដើមខែនេះថា ជំនួបលើកទី២ របស់លោកជាមួយមេដឹកនាំ កំពូលរបស់កូរ៉េខាងជើង លោក Kim Jong Unទំនងជានឹងកើតឡើង នៅក្នុងខែមករាឬខែកុម្ភៈឆ្នាំក្រោយ ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top