នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា-វៀតណាម ចុះហត្ថលេខាលើឯកសារ ៦ចំណុច

ភ្នំពេញ៖ បន្ទាប់ពីពិធី បដិសណ្ឋារកិច្ចផ្លូវការរួចមក នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និង លោកនាយករដ្ឋមន្រ្តីវៀតណាម ង្វៀន សួនហ៊្វុក បានអញ្ជើញប្រជុំ ពិភាក្សាចង្អៀតមួយទល់មួយ និងកិច្ចប្រជុំកំពូលទ្វេភាគី ចំណាយពេលជាង២ម៉ោង ដែលទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់។

ក្នុងនោះ គឺប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានព្រមព្រៀងគ្នាលើអនុស្សារណៈ និងកិច្ចព្រមព្រៀងសំខាន់ៗ ចំនួន៦ ដូចខាងក្រោម៖

ទី១- អនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីយុទ្ធសហប្រតិបត្តិការ លើវិស័យដឹកជញ្ជូន សម្រាប់រយៈពេល៧ឆ្នាំពីឆ្នាំ២០១៨-២០២៥។

ទី២- វិសោធនកម្មពិធីសារ (ឆ្នាំ២០០៥) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀង នៃការដឹកជញ្ជូនតាមផ្លូវគោក (ឆ្នាំ១៩៩៨)

ទី៣-វិសោធនកម្ម កិច្ចព្រមព្រៀង ស្តីពីការដឹកជញ្ជូនផ្លូវទឹក(២០០៩)

ទី៤-កិច្ចព្រមព្រៀងពាណិជ្ជកម្ម តាមព្រំដែនកម្ពុជា វៀតណាម

ទី៥-កិច្ចសម្របសម្រួលជំរុញ ពាណិជកម្មទ្វេភាគី កម្ពុជា-វៀតណាម សម្រាប់ឆ្នាំ២០១៨-២០១៩ ស្តីពីការអនុគ្រោះ លើពន្ធបន្ទាត់ពន្ធគយឲ្យគ្នាទៅវិញទៅមក

និងទី៦-កិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ការជួញដូរ ការជីកកកាយដោយខុសច្បាប់ និងការនាំត្រឡប់មកវិញ នូវសម្បត្តិបេតិកភណ្ឌ នៃប្រទេសទាំងពីរកម្ពុជា វៀតណាម៕

Facebook Comments

To Top