ព័ត៌មានជាតិ

ក្រោយធ្វើដំណើរវែងឆ្ងាយ Ford Adventure មកដល់គោលដៅខេត្តត្រាត ជាប់មាត់សមុទ្រ

ថៃ៖ ក្រុមអ្នកធ្វើដំណើរកម្សាន្ត Ford Adventure បានមកដល់ទីតាំងសំខាន់ទី២ ដែលជាកន្លែង កំសាន្តមួយ នៅជាប់មាត់សមុទ្រ ស្ថិតនៅខេត្តត្រាត ដោយក្រុមគ្រួសារនៃ Ford Adventure ត្រូវសម្រាកលំហែរកាយ និងរីករាយ ជាមួយទិដ្ឋភាពស្រស់បំព្រង ខ្យល់អាកាសបរិសុទ្ធ ។

ឃើញថា Ford Adventure បានធ្វើដំណើរអស់រយៈពេល ២ថ្ងៃមកហើយ ដោយចេញពីទីក្រុងភ្នំពេញ ឆ្លងកាត់ខេត្តកោះកុង ប្រទេសកម្ពុជា និងបានបន្តដំណើរ មកដល់ខេត្តត្រាត ប្រទេសថៃ នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨នេះ ។ ក្នុងដំណើរកំសាន្តនាថ្ងៃទី២ នេះ ក្បួនរថយន្តជាង១០០គ្រឿង ដែលមានសមាជិកប្រមាណជា ៥០០នាក់ បានមកទស្សនា និងសម្រាកនៅតំបន់កម្សាន្ត ជាប់មាត់សមុទ្រក្នុងខេត្តនេះ តាមរយៈដំណើរ កំសាន្តរៀបចំដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា បានផ្តល់បទពិសោធន៍ នៃការសម្រាកលម្ហែកាយ បោះតង់ និងការប្រគំតន្ត្រីពេលរាត្រី ជាមួយការទទួលទានអាហារ ដ៏សម្បូរបែប យ៉ាងសប្បាយរីករាយមិនអាចបំភ្លេចបាន ៕
ដោយ៖ អេង ប៊ូឆេង-ម៉ៅ ដារាត់

Facebook Comments

To Top