សន្តិសុខ និង សង្គម

កាដូធ្លាក់ដូចព្រិល ពីក្រុមហ៊ុនសាមសុង ក្នុងឱកាសឆ្នាំថ្មី ខាងមុខនេះ

ភ្នំពេញ៖ មកបើកយកកាដូ ដ៏អស្ចារ្យប្រចាំឆ្នាំទាំងអស់គ្នា ក្នុងឱកាសឆ្នាំថ្មី ចាប់ពីថ្ងៃទី ៧ ខែធ្នូ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ពីក្រុមហ៊ុនសាមសុង!!!

ដើម្បីអបអរឆ្នាំថ្មី ២០១៩ ខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាសាមសុងផ្តល់ជូន នូវឱកាសចំណេញស្រួលៗ ភ្លាមៗដោយគ្រាន់តែ អតិថិជនទិញទូរទស្សន៍ ទូរទឹកកក និងម៉ាស៊ីនបោកគក់ស៊េរីថ្មីទំនើបណាមួយ នឹងទទួលបាន ប្រាក់ត្រឡប់មកវិញភ្លាមៗ រហូតដល់ទៅ $500 ហើយសម្រាប់ការជាវ ម៉ាស៊ីនត្រជាក់វិញ នឹងទទួល បានការតម្លើង និងជើងចាប់ជញ្ជាំងមួយដ៏ស្រស់ស្អាត ដោយឥតគិតថ្លៃ។ នេះជាឱកាសដ៏ល្អបំផុតដែលលោកអ្នក អាចទទួលបាននូវផលិតផលថ្មី ទំនើប ទាន់សម័យសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋាន របស់លោកអ្នកនិងកាន់តែពិសេសនោះ ភ្ជាប់មកជាមួយប្រូម៉ូសិន ដ៏អស្ចារ្យទៀត។

គួររំលឹកផងដែរថា ផលិតផលដែលស្ថិត នៅក្នុងកម្មវិធីប្រូម៉ូសិនពិសេសនេះ សុទ្ធសឹងតែជាផលិតផលស៊េរីថ្មី ទំនើបទាន់សម័យ និងកំពុងតែមាន ការពេញនិយមខ្លាំង នៅលើទីផ្សារ។ ផលិតផលទំនើបរបស់ក្រុមហ៊ុន បច្ចេកវិទ្យាសាមសុងនេះបំពាក់នូវបច្ចេកវិទ្យាទំនើបកាន់តែ ឆ្លាតវៃ ជួយសន្សំសំចៃ ថាមពល កាត់បន្ថយនូវសំឡេងរំខាន គុណភាពខ្ពស់ ប្រើប្រាស់បានយូរ ព្រមទាំងបំពាក់ នូវមុខងារទំនើបសំខាន់ៗជាច្រើនទៀត។ រាល់ផលិតផលសាមសុងទាំងអស់ គឺមានតែមបញ្ជាក់ពីផលិតផលផ្លូវការរបស់ ក្រុមហ៊ុនសាមសុងដែលមាន ការធានាត្រឹមត្រូវក្នុងការប្រើប្រាស់។

ពេលនេះ គឺជាឱកាសដ៏ល្អបំផុត របស់ លោកអ្នកដែលត្រូវការទិញផលិតផល ទំនើបរបស់ ក្រុមហ៊ុនសាមសុង! ទិញឥឡូវនេះភ្លាមទៅ ឱកាសចំណេញច្រើនស្ថិតនៅ ក្នុងដៃរបស់អ្នក! សូមអញ្ចើញមកទស្សនាដោយផ្ទាល់និង សាកសួរព័ត៌មាន បន្ថែម នៅតាមហាងទំនើប សាមសុង ដែលនៅជិត លោកអ្នកបំផុត។
ប្រញាប់ឡើង រង់ចាំអីទៀត? ការផ្ដល់ជូនពិសេសនេះចាប់ពីថ្ងៃទី ៧ ខែធ្នូនេះរហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៨ នេះតែប៉ុណ្ណោះ សូមកុំឱ្យប្រម៉ូសិនប្រចាំឆ្នាំ ដ៏អស្ចារ្យនេះរំលង ផុតឲ្យសោះ។ សម្រាប់ព័ត៌មានលំអិតលោក អ្នកអាចទំនាក់ទំនង មកកាន់លេខ 1800 20 32 32 ។ (លក្ខខណ្ឌនានា ត្រូវបានអនុវត្ត។)

Facebook Comments

To Top