អន្តរជាតិ

​ Breaking News៖​ គ្រោះថ្នាក់ទៀតហើយ! យន្ដហោះចម្បាំង​ FA-18 អាមេរិកបុកគ្នា​ បាត់ខ្លួន​ ៦នាក់​ នៅជប៉ុន

តូក្យូ៖​ ទាហានម៉ារីន​ និងក្រសួងការពារជាតិជប៉ុន​ បានឲ្យដឹងថា​ យន្តហោះចម្បាំង FA-18 និងយន្តហោះដឹកជញ្ជូន KC-130 របស់កងម៉ារីនអាម៉េរិក​ បានបុកគ្នានៅភាគខាងលិចប្រទេសជប៉ុន​ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ​ ដោយសមាជិកនាវិក ៦នាក់ក្នុងចំណោម ៧នាក់នៅតែបាត់ខ្លួន​ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះ​ និងស្វែងរកបានបន្តទៀត។

កងម៉ារីនបាននិយាយថាស​មាជិកនាវិក ដែលត្រូវបានជួយសង្គ្រោះ ត្រូវបានគេនាំទៅស្ថានីយអវកាស Iwakuni នៅភាគខាងលិចប្រទេសជប៉ុន​ មន្រ្តីរដ្ឋាភិបាលជប៉ុនម្នាក់បាននិយាយថា​ មនុស្សដែលត្រូវ បានជួយសង្គ្រោះដោយកងកម្លាំង ស្វ័យការពាររបស់ជប៉ុន​ ស្ថិតនៅក្នុងស្ថានភាពមានស្ថេរភាព។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ របស់សហរដ្ឋអាមេរិក មាននាវិកពីរនាក់នៅ លើយន្ដហោះចម្បាំង​ និងបុគ្គលិកប្រាំនាក់ នៅលើយន្ដហោះដឹកប្រេង​ ដែលបានបុកគ្នាខាងលើនេះ៕

ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top