ព័ត៌មានជាតិ

FORD នាំយកអំណោយ សប្បុរសធម៌ ​ជូនពលរដ្ឋ​ ខេត្តកោះកុង​ ប្រមាណ២០០គ្រួសារ​

កោះកុង​ ៖​ ក្រុមហ៊ុន​ អ​ អិម​ អេ​ ខេមបូឌា​ និងក្រុមហ៊ុនរថយន្ដ FORD នៅរសៀលថ្ងៃទី៦​ ខែធ្នូ​ ឆ្នាំ ២០១៨នេះ​ បានអបអរដំណើរកំសាន្ដ របស់អតិថិជន​ FPRD និងរៀបចំពិធីចែកអំណោយ សប្បុរសធម៌​ ជូនប្រជាលរដ្ឋក្រីក្រ ជាង២០០គ្រួសារ​ នៅក្នុងក្រុងខេមរភូមិន្ទ​ នៃខេត្តកោះកុង​ ក្រោមអធិបតីភាពលោកស្រី​ មិថុនា ភូថង អភិបាលខេត្តកោះកុង។

នៅក្នុងកម្មវិធីនេះ ​ដែរលោកស្រី​ មិថុនា ភូថង​ មានប្រសាសន៍ថា​ “ខ្ញុំ​សូម​ អរគុណ​ និងស្វាគមន៍​យ៉ាង កក់ក្តៅ​ របស់អតិថិជនរយថន្ដ​ FORD ដែលបានមកទឹកដីកោះកុង​។ ហើយក៏អរគុណ ទឹកចិត្តសប្បុរធម៌ដែល បានចូលរួមចែករំលែក​ ជូនប្រជាពលរដ្ឋដែលរស់នៅ​ក្នុង​ ក្រុងខេមរភូមិន្ទ​ នេះ”។

លោកស្រីបន្ថែមថា​ ទោះបីសេដ្ឋកិច្ច កំពុងតែមានការរីកចម្រើន ខ្លាំងក៏ដោយ​ ប៉ុន្ដែនៅពលរដ្ឋមួយចំនួនតូច​ កំពុងតែមានការខ្វះខាត ផងដែរ។ លោកស្រីថា​ ទឹកចិត្តសប្បុរធម៌របស់អតិថិជន​ FORD​នេះ​ នឹងឲ្យក្រុុមហ៊ុន​ FORD មានការរីកចម្រើនខ្លាំងបន្ថែមទៀត។

ចំណែក​ លោក​ ឡោ​ វុទ្ធី​ ប្រធានគ្រប់គ្រងផ្នែកលក់រថយន្ដ​ FORD នៃក្រុុមហ៊ុន​ RMA Cambodia បានថ្លែងថា​ “អរគុណ​ដល់អតិថិជន​ FORD​ ទាំងអស់ដែលបានឧបត្ថម្ភជាថវិកា​ រួមជាមួយផ្នែកលក់រថយន្ដFORD​ នៃក្រុុមហ៊ុន​ អ​ អិម​ អេ​ ខេបូឌា​ ទើបអាចធ្វើឲ្យកម្មវិធីចែកអំណោយសប្បុរសធម៌នេះអាចដំណើរការទៅមុខបាន”។

លោកបន្ដថា​ ដំណើរកំសាន្ដ​ RMA Cambodia មិនត្រឹមតែជាការកំសាន្ដសប្បាយប៉ុណ្ណោះនោះទេ​ អ្វីដែលសំខាន់ជាងនេះទៅទៀត​ គឺការចូលរួមចំណែកជួយសង្គម​ តាមរយៈការចែកអំណោយសប្បុរសធម៌ជូនដល់ពលរដ្ឋដែលមានភាពខ្វះខាតនៅក្នុងតំបន់​ រួមមាន​ អង្ករ២០គីឡូ​ ក្នុងមួយគ្រួសារមី១កេស​ ,ទឹកត្រី៦ដប,មុង១,ភួយ១។

ជាងនេះទៅទៀតក្រុមហ៊ុន​ FORD ក៏មានសកម្មភាពសប្បុរសធម៌ផ្សេងៗជាច្រើនទៀត​ រួមមាន​ ការសាងសង់អណ្ដូងទឹកជូនដល់ប្រជាជនដែលរស់នៅតំបន់ដាច់ស្រយ៉ាល​ ការសាងសង់​ បណ្ណល័យ​ សាលារៀន​ ការផ្ដល់មួកសុវត្ថិភាព​ ការសម្អាតទីក្រុង​ ការផ្ដល់ស្បៀងអាហារដល់ប្រជាពលរដ្ឋក្រីក្រដែលជួបការខ្វះខាត​ និងការដាំកូនឈើជាដើម។

សូមរំលឹកថា​ ដំណើរកំសាន្ដ​ FORD Adventure ឆ្នាំ២០១៨នេះ​ មានរយៈពេល៤ថ្ងៃ៣យប់​ គឺចាប់ពីថ្ងៃទី៦-៩​ ខែធ្នូ​ ឆ្នាំ២០១៨​ ដោយមានអ្នកដំណើរប្រមាណ៥០០នាក់​ និងរយថន្ដជាង១០០គ្រឿង​ ដែលអ្នកចូលរួមបានសប្បាយរីករាយជាមួយទេសភាពព្រៃភ្នំ​ នៅតាមដងផ្លូវ​ រួមជាមួយនឹងបទពិសោធន៍បោះជំរុំដ៏អស្ចារ្យនៅក្នុងខេត្តកោះកុង​ ប្រទេសកម្ពុជា​ ក៏ដូចជា​ ខេត្តត្រាត​ និងខេត្តច័ន្ទបុរី​ ប្រទេសថៃផងដែរ៕ ដោយ​ ៖​ អេង​ ប៊ូឆេង​ -​ ម៉ៅ​ ដារ៉ាត

Facebook Comments

To Top