អន្តរជាតិ

អ៊ីរ៉ង់ ថា កិច្ចប្រជុំអង្គការ OPEC នឹងផ្តោតសំខាន់ លើការផ្គង់ផ្គង់ ប្រេងលើសពីតម្រូវការរបស់អារ៉ាប៊ី សាអូឌីត

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ថា រដ្ឋមន្ត្រីថាមពលអ៊ីរ៉ង់ បានថ្លែងឲ្យដឹងកាល ពីថ្ងៃពុធថា កិច្ចប្រជុំរបស់អង្គការ OPEC នឹងពិភាក្សាគ្នាអំពីការ ផ្គត់ផ្គង់ប្រេងឆៅ លើសតម្រូវការរបស់ប្រទេស អារ៉ាប់ប៊ី សាអ៊ូឌីត ។

លោក Bijan Namdar Zanganeh ត្រូវបានគេដកស្រង់សម្តី ដោយបណ្តាញព័ត៌មានឈ្មោះ PetroEnergy របស់ប្រទេសអ៊ីរ៉ង់ ដែលបានថ្លែងថា “បញ្ហានៃការផ្គត់ផ្គង់លើសតម្រូវការរបស់ប្រទេសអារ៉ាប់ គឺជាប្រធានបទដែលនឹងត្រូវពិភាក្សា នៅក្នុងកិច្ចប្រជុំរបស់អង្គការ OPEC នាពេលខាងមុខ” ។

លោក Zanganeh បានឲ្យដឹងទៀតថា រដ្ឋជាសមាជិក របស់អង្គការ OPEC គួរតែធ្វើការស៊ើបអង្កេតលើហេតុផល ដែលការដកខ្លួនចេញពីសមាជិក ភាពនៃអង្គការនេះរបស់ប្រទេស កាតា ព្រោះថា ក្រុមហ៊ុនផលិតប្រេង មួយចំនួនបានបង្កើតបញ្ហាដល់ប្រទេសកាតា ។

រដ្ឋមន្ត្រីអ៊ីរ៉ង់ ក៏បានច្រានចោលលទ្ធភាព នៃការពិភាក្សាអំពីកូតា នៃទិន្នផលប្រេងអ៊ីរ៉ង់នៅក្នុងកិច្ចប្រជុំ OPEC នពេលខាងមុខដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top