អន្តរជាតិ

អេហ្ស៊ីប កាត់ទោសដល់ក្រុម ម៉ូស្លីមឲ្យជាប់ពន្ធាគារ អស់មួយជីវិត ក្រោយបង្កអំពើហិង្សកើតឡើង

គែរ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ថា តុលាការនៃប្រទសអេហ្ស៊ីប កាលពីថ្ងៃពុធ បានកាត់ទោសដល់មេដឹកនាំកំពូលរបស់ក្រុមម៉ូស្លីមម៉ូស្លីម ក្រៅច្បាប់ គឺលោក Mohammed Badie និងសមាជិកកំពូលៗ៥នាក់ផ្សេងទៀត ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ជុំវិញការញុះញង់ឱ្យមានអំពើហឹង្សា និងអំពើឃាតកម្ម នៅខាងក្រៅទីស្នាក់ការ កណ្តាលរបស់ក្រុមនេះ នៅក្នុងឆ្នាំ២០១៣ ។ កាសែត Ahram បានរាយការណ៍យ៉ាងដូច្នេះ ។

ការកាត់ទោសប្រហារ ជីវិតនៅអេហ្ស៊ីបត្រូវជាប់ពន្ធគាររយៈពេល ២៥ឆ្នាំ ។

ជនជាប់ចោទ ត្រូវបានគេចោទប្រកាន់ពីបទផ្តល់ អាវុធយុទ្ធភ័ណ្ឌ និងគ្រឿងផ្ទុះដល់ពួកសកម្មប្រយុទ្ធ ។

ពួកគេត្រូវបានគេចោទប្រកាន់ពីបទញុះញង់ និងបង្កកុបកម្មដោយហឹង្សា និងអំពើឃាតកម្មនៅខាងក្រៅទីស្នាក់ការ កណ្តាលរបស់ក្រុមនេះ នៅសង្កាត់ Mokattam ភាគអាគ្នេយ៍នៃទីក្រុងគែរ ។ អំពើហឹង្សាបានបណ្តាលឱ្យមនុស្ស យ៉ាងហោចណាស់៩នាក់ស្លាប់និង៩១នាក់ផ្សេងទៀតរងរបួស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top