នយោបាយ

សម្តេចតេជោថា ដំណើរទស្សនកិច្ច នៅវៀតណាម ដើម្បីពង្រឹងទំនាក់ ទំនងនិង រឹតចំណងមិត្តភាព

ភ្នំពេញ៖នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសវៀតណាម ដើម្បីពង្រឹងនិងពង្រីកនូវចំណង ទាក់ទងជាមិត្តភាព និងសហប្រតិបត្តិការ នាំមកនូវផល ប្រយោជន៍ជាតិទាំងពីរ។

សម្តេចបានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុកនៅមុនបន្តិច នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨ថា នៅរសៀលថ្ងៃនេះ សម្តេចនឹងដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីប្រទេសឡាវ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីបន្តដំណើរទស្សនកិច្ច
ផ្លូវការ២ថ្ងៃទៀត នៅទីក្រុងហាណូយ។

ក្នុងដំណើរទស្សនកិច្ចនេះ សម្តេចគ្រោងជួបលោក ង្វៀន ហ៊្វូជុង ប្រធានរដ្ឋ និងលោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម។ ទន្ទឹមនឹងនោះដែរ នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រីវៀតណាម។

សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “ដំណើទស្សនកិច្ចរបស់ខ្ញុំនៅវៀតណាមគឺដើម្បីពង្រឹងនិងពង្រីកនូវចំណងទាក់ទងជាមិត្តភាព និងសហប្រតិបត្តិការ ព្រមទាំងពិភាក្សាការងារដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិទាំងពីរផងនិង ពិភាក្សាលើញ្ហាអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផង”។

ក្រៅពីនេះ សម្តេចគ្រោងនឹងចូលរួមកិច្ច សន្ទនាធុរកិច្ចកម្ពុជា-វៀតណាម និងជួបសមាគម មិត្តភាព កម្ពុជា-វៀតណាម ផងដែរ៕

Facebook Comments

To Top