ព័ត៌មានជាតិ

រថយន្តកាមរីឆ្លាម បើកលឿនមិនប្រយ័ត្ន បុកម៉ូតូ ១គ្រឿង ស្លាប់៣នាក់

ភ្នំពេញ៖ រថយន្តកាមរីឆ្លាម១គ្រឿង បើកលឿនមិនប្រយ័ត្ន បុកម៉ូតូ១គ្រឿង ស្លាប់៣នាក់ នៅកន្លែងកើតហេតុ កាលពីវេលា ម៉ោង២២និង៤៥នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិខ្នាត ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ។

នគរបាលស្រុកពួក បានឲ្យដឹងថា រថយន្តបង្កម៉ាកកាមរីឆ្លាម ព៌ណត្រីឆ្លូញ ពាក់ស្លាកលេខភ្នំពេញ 2R.1916 បើកបរដោយឈ្មោះ ជាម សំណាង ហៅសុខ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិគោកស្រុក ឃុំពួក ស្រុកពួក, អ្នករួមដំណើរជាមួយឈ្មោះភាន់ សាវីន ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិចំបក់ហែ ឃុំពួកស្រុកពួក ខេត្តសៀមរាប , បើកបរទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ បានបុកម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ឆ្នាំ២០០៨ ព៌ណខ្មៅ ពាក់ស្លាកលេខ សៀមរាប 1k.0324 បើកបរដោយឈ្មោះ ខឿម វិចិត្រ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិតាទក ឃុំពួក ស្រុកពួក មុខរបរធ្វើស្រែ ។ ទាំង៣នាក់ខាងលើបានស្លាប់ទាំង អស់ ។ រថយន្តបង្ក មិនអស់ល្បឿន បានជ្រុលទៅបុក ដើមអំពិលទឹកបារាំង១ដើមទៀត ទៅមុខលែងរួច ។ រថយន្តនិងម៉ូតូ រងការខូចខាត យ៉ាងធ្ងន់ធ្ងរ ។

ក្រោយពេលកើតហេតុ នគរបាលស្រុកពួក បានចុះវាស់វែង ធ្វើកំណត់ហេតុ និងយកវត្ថុតាង ដែលពាក់ព័ន្ធ មករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ។ រីឯសាកសពបានប្រគល់ឲ្យសាច់ញាតិ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖សុធា

Facebook Comments

To Top