អន្តរជាតិ

រដ្ឋាភិបាលក្រុង មូស្គូ លើកសរសើរ ទំនាក់ទំនងដ៏ល្អ រវាងប្រទេសចិននិងរុស្សី

មូស្គូ: ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ទី៦ ខែធ្នូនេះបានឲ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធបានសរសើរ ទំនាក់ទំនងទ្វេភាគី រវាងក្រុងម៉ូស្គូនិងក្រុងប៉េកាំង។

អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Maria Zakharova បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយថាទំនាក់ទំនង របស់យើងមានតម្លៃណាស់ ហើយវាមិនពឹងផ្អែកលើស្ថាន ភាពពិភពលោកឬស្ថានភាព នៅតំបន់ផ្សេងទៀតទេ។

អ្នកស្រីបាននិយាយថា ដោយសារតែយើងគឺជាអ្នកជិតខាងគ្នា ហើយពួកយើងបានតភ្ជាប់គ្នាដោយព្រំដែនរួម មួយរវាងភូមិសាស្រ្តទូទៅប្រវត្តិសាស្រ្ត និងផលប្រយោជន៍របស់ប្រជាជន នៃប្រទេសរបស់យើងផងដែរ។

លោកស្រី Zakharova បានកត់សម្គាល់ថាមេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចជាទៀងទាត់ចូល រួមព្រឹត្តិការណ៍ជាច្រើន នៅក្នុងប្រទេសរុស្ស៊ីនិងប្រទេសចិន ហើយបានធ្វើការហៅ ទូរស័ព្ទទៅគ្នា ទៅវិញទៅមកនាពេលកន្លងមកដែរ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top